អ្នកគាំទ្រ​នាំគ្នាខឹងឆេវពេញអ៊ីនធឺណិតចំពោះអ្នកយកពិល Laser បញ្ចាំងចំសមាជិក EXO

  • 2018-08-13 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​គ្រប់​គ្នា​កំពុង​មាន​ការ​ខឹង​សម្បារ​ចំពោះ​ទង្វើ​អ្នកដែល​បាន​ចុច​ ពិល​ Laser ចំ​ EXO ពេល​សម្ដែងក្នុង​ព្រឹត្តិការណ៍​ប្រគំតន្ត្រី។

កាល​ពី​ថ្ងៃទី ១១​ ខែ​សីហា​ អ្នក​គាំទ្រ​ជា​ច្រើន​បាន​លើក​យក​​រូបភាព​មួយ​ចំនួន​​​ដែល​ថត​បាន​ចេញ​ពី​ការ​ប្រគំតន្ត្រី​របស់​ក្រុម​ចម្រៀង​ EXOនៅ​ម៉ាកាវ មក​និយាយ​រិះគន់​យ៉ាង​ចាស់​ដៃ​ចំពោះ​ជន​ម្នាក់​ដែល​បាន​ប្រើ​ពិល Laser បញ្ចាំង​ចំ​មុខ​តារា​ចម្រៀង​លើ​ឆាក។

តាម​អ្វី​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ គឺសមាជិក​របស់ EXO កំពុង​សម្ដែង​សុខៗ ស្រាប់​តែ​មាន​ភ្លើង​ Laser នៅ​លើ​មុខ​ និង​ថ្ងាស​របស់​ពួកគេ បង្ក​ឲ្យ​អ្នក​គាំទ្រ​ផ្សេង​ទៀត​ដែល​ឃើញ​សម្ដែង​ការ​មិនពេញ​ចិត្ត​គ្រប់គ្នា។

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី