Bakayoko កំពុងនៅអ៊ីតាលីត្រៀមចូលរួមជាមួយក្លឹបថ្មី
- 2018-08-13 10:55:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bakayoko កំពុងនៅអ៊ីតាលីត្រៀមចូលរួមជាមួយក្លឹបថ្មី
ចន្លោះមិនឃើញ
ខ្សែបម្រើ Tiemoue Bakayoko នៅពេលពេលនេះ កំពុងស្ថិតនៅក្នុងប្រទេសអ៊ីតាលី ដើម្បីត្រៀមទទួលការពិនិត្យសុខភាពមុនចូលរួមជាមួយក្លឹប AC Milan។
កីឡាករនឹងចូលរួមជាមួយក្លឹប AC Milan ក្នុងឋានៈជាកីឡាករខ្ចីជើងពីក្លឹប Chelsea រយៈពេល ១ រដូវកាល ក្នុងលក្ខខណ្ឌដែលក្លឹបអ៊ីតាលីមានសិទ្ធិទិញផ្ដាច់ក្នុងតម្លៃ ៣៥ លានអឺរ៉ូ (ជិត ៤០ លានដុល្លារសហរដ្ឋអាមេរិក) នៅរដូវកាលក្រោយ។
ខ្សែបម្រើ Bakayoko បានចាកចេញពីក្លឹប Monaco មកចូលរួមជាមួយក្លឹបតោខៀវ កាលពីខែកក្កដាឆ្នាំមុន ក្នុងតម្លៃផ្ទេរ ៤៥ លានអឺរ៉ូ (ជាង ៥១ លានដុល្លារសហរដ្ឋអាមេរិក)។ ទោះជាយ៉ាងណា កីឡាករត្រូវបានមើលឃើញថាហាក់មិនបានបង្ហាញទម្រង់លេងបានល្អនោះទេឲ្យក្លឹបអង់គ្លេស។
ក្នុងរដូវកាល ២០១៧/១៨ កីឡាករបានលេងសរុបឲ្យក្លឹបចំនួន ៤៣ ប្រកួត និងស៊ុតចូល ៣ គ្រាប់៕