Mane តាម​ទាន់​កំណត់ត្រា​ចាស់​វស្សា​ ក្រោយ​ស៊ុត​ចូល​ ២ គ្រាប់​ក្នុង​ប្រកួត​ម្សិលមិញ

  • 2018-08-13 11:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Sadio Mane បាន​តាម​ទាន់​កំណត់ត្រា​របស់​អតីត​ខ្សែ​ស្លាប របស់​ Liverpoolម្នាក់ គឺអតីតកីឡាករ John Barnes។

ការ​ស៊ុត​ចូល​ ២ គ្រាប់​លើ​ក្លឹប West Ham United ក្នុង​ប្រកួត​បើក​ឆាក​របស់​ក្លឹប Liverpool កាល​ពី​យប់​ម្សិល​មិញ មាន​ន័យ​ថា Mane ធ្វើ​បាន​សម្រេច​ក្នុង​ការ​ស៊ុត​ចូល​ក្នុង​ប្រកួត​បើក​ឆាក​ឲ្យ​ក្លឹប​ក្នុង​រយៈ​ពេល ៣ រដូវ​កាល​ជាប់ៗ​គ្នា។ កាល​ពី​រដូវ​កាល​ ២០១៦/១៧ កីឡាករ​បាន​ស៊ុត​ចូល ១ គ្រាប់ ក្នុង​ប្រកួត​បើក​ឆាក​ដែល​ហង្ស​ក្រហម​បាន​យក​ឈ្នះ Arsenal ក្នុង​លទ្ធផល ៤ ទល់​នឹង ៣។ នៅ​រដូវ​កាល ២០១៧/១៨ ខ្សែ​ស្លាប​សេណេហ្គាល់ បាន​ស៊ុត​ចូល​មួយ​គ្រាប់​ ក្នុង​ប្រកួត​បើក​ឆាក​មួយ​ទៀត ដែល Liverpool បាន​ស្មើ​ជាមួយ​ក្លឹប Watford ក្នុង​លទ្ធផល ៣ ទល់​នឹង ៣។

កីឡាករ​ក្លឹប Liverpool ចុង​ក្រោយ ដែល​អាច​ធ្វើ​បាន​បែប​នេះ គឺ John Barnes ពី​ចន្លោះ​រដូវ​កាល ១៩៨៩/១៩៩០ ដល់ ១៩៩១/១៩៩២។

អតីតកីឡាករ John Barnes

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពីយប់ម្សិលមិញ Liverpool បាន​យក​ឈ្នះ ៤ ទល់​នឹង ០ លើ​ក្លឹប West Ham ក្នុង​ប្រកួត​បើក​ឆាក​ Premier League រដូវកាល ២០១៨/១៩ របស់​ខ្លួន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម