មក​មើល​គ្រាប់​ដ៏​ចម្លែក​បំផុត ក្នុង​ប្រកួត​អង់គ្លេស​ប៉ះ​ម៉ិកស៊ិក​

  • 2018-08-13 12:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រកួត​ World Cup ក្រោម​អាយុ ២០ ឆ្នាំ ម្សិលមិញ ក្រុម​ជម្រើស​ជាតិ​កីឡា​ការិនី​បាល់ទាត់​អង់គ្លេស​បាន​យក​ឈ្នះ​ម៉ិកស៊ិក​ក្នុង​លទ្ធផល ៦ ទល់​នឹង ១។ ទោះ​ជា​យ៉ាង​ណា មួយ​គ្រាប់​ដែល​ត្រូវ​បាន​ស៊ុត​ចូល​ក្នុង​ប្រកួត​នោះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​លើក​ឡើង​ថា មាន​សភាព​ចម្លែក​ខ្លាំង។

ខ្សែ​ប្រយុទ្ធ Lauren Hemp របស់​អង់គ្លេស បាន​ធ្វើ​ការ​ញាក់​អ្នក​ចាំ​ទី​ម៉ិកស៊ិក​ បម្រុង​ធ្វើ​ការ​ស៊ុត ទោះ​ជា​យ៉ាង​ណា កីឡា​ការិនី​ត្រូវ​បាន​អ្នក​ចាំ​ទី​បិទ​ជាប់ រួច​ក៏​ដួល។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ នៅ​ពេល ​ដែល Hemp ដួល​នោះ គឺ​ចំ​ពេល​ដែល​បាល់​ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ។ ដូច្នេះ​ក្រោយ Hemp ដួល ពោះ​របស់​នាង​ក៏​បាន​ប៉ះ​នឹង​បាល់​នោះ រួច​ផ្ទាត់​បាល់​ចូល​សំណាញ់​ទី​តែ​ម្ដង។

វីដេអូ​នេះ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជា​ច្រើន ជា​ពិសេស​ក្នុង​បណ្ដាញ​សង្គម​នៅ​អង់គ្លេស។

ខាង​ក្រោម​គឺ​ជា​វីដេអូ​នៃ​គ្រាប់​បាល់​ដ៏​ចម្លែក​នោះ៖

ការ​ឈ្នះ​នេះ ជួយ​ឲ្យ​អង់គ្លេស​ស្ថិត​នៅ​កំពូល​តារាង​នៃ​ពូល​ B។ ក្រុម​ជម្រើស​ជាតិ​នឹង​ត្រូវ​លេង​វគ្គ ៨ ក្រុម​ចុង​ក្រោយ ប៉ះ​ហុល្លង់​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម