Rooney ក្លាយ​ជា​វីរបុរស​ប្រចាំ​ការ​ប្រកួត ក្រោយ​ជួយ​ DC United ឈ្នះ​ចុង​ម៉ោង

  • 2018-08-13 13:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងថ្ងៃនេះ ខ្សែ​ប្រយុទ្ធ Wayne Rooney បាន​ក្លាយ​ជា​វីរបុរស​ប្រចាំ​ការ​ប្រកួត បន្ទាប់​ពី​ជួយ​ឲ្យ​ក្លឹប​អាមេរិក DC United ឈ្នះ​ចុង​ម៉ោង​ទៅ​លើ​ក្លឹប​ Orlando។

នៅ​នាទី​បន្ថែម ក្នុង​ពេល​ចុង​ម៉ោង ក្លឹប​ទាំង​ពីរ​ស្ថិត​ក្នុង​លទ្ធផល ២ ទល់​នឹង ២។ នៅ​ពេល​នោះ ក្លឹប DC United ទទួល​បាន​ការ​ទាត់​បាល់​ជ្រុង ហើយ​អ្នក​ចាំ​ទី​របស់​ក្លឹប ក៏​បាន​ឡើង​ទៅ​ជួយ​តែត​ផង​ដែរ ដែល​បណ្ដាល​ឲ្យ​ទី​របស់​ខ្លួន​ទំនេរ។

ក្រោយ​ពី​ទាត់​បាល់​ជ្រុង​រួច ស្រាប់​តែ​កីឡាករ Will Johnson របស់ Orlando ដណ្ដើម​បាន ហើយ​បណ្ដើរ​ដើម្បី​បម្រុង​ស៊ុត។ ទោះ​ជា​យ៉ាង​ណា ខ្សែ​ប្រយុទ្ធ​ Rooney បាន​ធ្វើ​ការ​ឆាប​បាន​សម្រេច រួច​ក៏​បាន​ធ្វើ​ការ​បោះ​បាល់​វែង​ទៅ​មិត្ត​រួម​ក្រុម​ខ្លួន រហូត​តែត​បញ្ចូល​ទី​បាន​សម្រេច ធ្វើ​ឲ្យ​ក្លឹប DC United ឈ្នះ Orlando ក្នុង​លទ្ធផល ៣ ទល់​នឹង ២។

កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ Rooney បាន​សម្រេច​ចាក​ចេញ​ពី Everton មក​ចូល​រួម​ជាមួយ​ក្លឹប​សហរដ្ឋអាមេរិក DC United ក្នុង​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ៕

ប្រភព៖ facebook   អត្ថបទ៖ សេរី មង្គល