វីដេអូខ្លី៖ ការប្រើឡបុរាណ​ដុត​នំប៉័ង ធ្វើ​ឲ្យ​នំឆ្ងាញ់​ ខុសពី​ធម្មតា

  • 2018-08-14 02:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

បុរស​ម្នាក់​បាន​ចំណាយ​ពេល ៣០ឆ្នាំ​ផលិត​នំប៉័ង ដែលប្រើប្រាស់​ឡ​ដីឥដ្ឋ ដុត​នំប៉័ង ធ្វើ​ឲ្យ​នំ​ឆ្ងាញ់​ខុសពី​​​នំប៉័ងផ្សេងៗ និង​ល្បីល្បាញ​នៅ​ក្នុង​ខេត្តកំពត។ នោះគឺជា​ហាងនំប៉័ង​របស់​ លោក ហេង​ ថូង អាយុ​៦២​ឆ្នាំ ជា​ម្ចាស់​ឡ​នំប៉័ង ​៣៣៣ នៅ​សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ខេត្ត​កំពត។

លោក ហេង ថូង

លោក​ ហេង​ ថូង​ ប្រើប្រាស់​ឡបុរាណ​ ដោយ​ជឿថា នំប៉័ង​នឹង​ឆ្ងាញ់​ជាង​នំផ្សេងៗ ព្រោះ​ដូចពាក្យ​ចាស់​តែង​និយាយ​ថា បាយដំាដោយ​អុស​ឆ្ងាញ់​ជាង​បាយ​ដាំ​ដោយ​អគ្គិសនី។

សូមទស្សនា​វីដេអូ

លោក​ប្រកប​របរ​ផលិត​នំប៉័ង​នេះ តាំង​ពី​ឆ្នាំ​ ១៩៨៩ មក​ម្ល៉េះ។ ដោយ​ប្រើ​ឡ​បុរាណ ដុត​អុស​សង់​ឡើង​ពី​ឥដ្ឋ បច្ចុប្បន្ន​លោក ផលិត​នំប៉័ង​ពី​ ៣​ទៅ​៤​ពាន់​នំ​ក្នុង​មួយ​ថ្ងៃ៕

ព័ត៌មានលម្អិត​ចុចអាន៖ រូបថត ៥សន្លឹក បង្ហាញ​ពី​ដំណើរការ​ផលិត​នំប៉័ង ដ៏ល្បីមួយកន្លែង នៅខេត្តកំពត


អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក