ឈិត​ សេរីវណ្ណថង​ លើក​ឡើង​ពី​ផ្លែ​គ្រោះ​ថ្នាក់របស់​ ឡុង​ ជិន​ មុន​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​

  • 2018-08-14 06:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ សរសើរ​ពី​ស្នៀត​គ្រោះ​ថ្នាក់​របស់​ ឡុង​ ជិន​ ថា​ល្អ​ធាក់​ ល្អ​ជង្គង់​ និង​ល្អ​កែង​ ប៉ុន្តែ​ខ្លួន​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ដើម្បី​ត្រៀម​ទប់ទល់​និង​ស្នៀត​ទាំង​អស់​នេះ​នា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ចុង​សប្ដាហ៍​នេះ។​

ឈិត សេរីវណ្ណថង(ក្រហម)

សេរីវណ្ណថង​ ប្រាប់​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​អារម្មណ៍​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាប៉ាវ​នេះ​ គឺ​ត្រេកអរ​ខ្លាំង​ណាស់​ ព្រោះ​អី​ជា​លើក​ទី១​បាន​លេង​ខ្សែក្រវាត់​ ហើយ​ថែម​ទាំង​អាច​ឡើង​ដល់​វគ្គ​ចុង​ក្រោយ​ទៀត​ផង។​

និយាយ​ដល់​សមត្ថភាព​ដៃគូ​វិញ​ ម្ចាស់​មេដាយ​ប្រាក់​កីឡា​ជាតិ​លើក​ទី២​ខាង​លើ​នេះ​ប្រាប់​បែប​នេះ​ថា​ សិស្ស​ច្បង​ ឡុង​ ជិន​ គឺ​ល្អ​ស្នៀត​ទាំង​អស់​ មិន​ថា​កែង​ ជង្គង​ ឬ​ធាក់​ បាន​មួយ​ឈុត​តែ​ម្ដង។​ ប៉ុន្តែ​យ៉ាង​ណា​មិញ​ ខ្លួន​ប្ដេជ្ញា​ថា​ នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ ក៏​ដូច​ជា​ប្រកួត​ដណ្ដើម​ជ័យជម្នះ​ហើយ​យក​ខ្សែក្រវាត់​ជូន​អ្នក​បាត់ដំបង​ក៏​ជា​មិត្ត​រួម​ថ្នាក់​ គ្រូ​នាយក​ និង​ឪពុក​ផង​ដែរ។​

ឡុង ជិន(ក្រហម)

ឈិត​ សេរីវណ្ណថង​ នឹង​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាប៉ាវ​ ទម្ងន់​ ៥៧​គីឡូក្រាម​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ ​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ ចាប់​ពី​ម៉ោង​ ២​រសៀល​តទៅ។​ សម្រាប់​អ្នក​ឈ្នះ​ខ្សែក្រវាត់​នឹង​ទទួល​បាន​ប្រាក់​ ៥​ពាន់​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម