ពេជ្រ​ ម្ទេសខ្មាំង​ ដៃ​នៅ​តែ​ធ្ងន់​ បើ​ភ្លាត់​ឲ្យ​ត្រូវ​ហើយ​ដឹង​តែ​សន្លប់​

  • 2018-08-14 04:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​រហ័សរហួន​ ពេជ្រ ​ម្ទេសខ្មាំង​ បើ​ទោះ​ជា​អាក់ខាន​ឡើង​សង្វៀន​ជាង​៣ខែ​មែន​ ប៉ុន្តែ​នៅ​តែ​បង្ហាញ​ទម្រង់​ប្រកួត​បាន​យ៉ាង​ល្អ​ ខណៈ​ស្នៀត​កណ្ដាប់​ដៃ​នៅ​តែ​ល្អ​ និង​មាន​ទម្ងន់​ដដែល​ ក្រោយ​ផ្ដួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។​

កីឡាករ ពេជ្រ ម្ទេសខ្មាំង

កីឡាករ​ដែល​គេ​ទទួល​ស្គាល់​ថា​ល្អ​កណ្ដាប់​ដៃ​រូប​នេះ​ ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​កាល​ពី​ថ្ងៃ​សៅរ៍​ ដែល​ជា​ការ​ប្រកួត​លើក​ទី១​នៃ​ការ​វិល​ចូល​សង្វៀន​គុន​ខ្មែរ​ជា​ថ្មី​វិញ​ បន្ទាប់​ពី​សម្រាក​អស់​ពេល​ប្រហែល​៣​ខែ​កន្លង​ទៅ។​ ត្រឹម​ទឹក​ទី១​ប៉ុណ្ណោះ​ ពេជ្រ ​ម្ទេសខ្មាំង​ ទាត់​ឲ្យ​កីឡាករ​ថៃ​ឈឺ​ជើង​ឆ្វេង​ និង​ត្រូវ​អាជ្ញាកណ្ដាល​ទៀត​ផង។​

កីឡាករ ពេជ្រ ម្ទេសខ្មាំង

ចូល​ដល់​ទឹក​ទី២​បន្ត​ទៀត​ អ្នក​ប្រដាល់​ឆ្លង​ដែន​ពី​ថៃ​ ព្យាយាម​ចូល​ទៅ​វ៉ៃ​ដើម្បី​យក​ពិន្ទុ​វិញ​ ព្រោះ​ត្រូវ​អាជ្ញាកណ្ដាល​វ៉ៃ​ម្ដង​ហើយ​ ប៉ុន្តែ​ការ​ចូល​ទៅ​វ៉ៃ​និង​ទាត់​នោះ​មិន​សូវ​ជា​បាន​ផល​នោះ​ឡើយ​ ពោល​ក៏​ត្រូវ​និង​កណ្ដាប់ដៃ​របស់​កីឡាករ​កម្ពុជា​ខាង​លើ​ពេញ​ៗ​រហូត​សន្លប់​មិន​អាច​បន្ត​ការ​ប្រកួត​ត្រឹម​ទឹក​ទី២​នេះ​តែ​ម្ដង។​

គូដណ្ដើមពាន TV5

រំលឹក​ដែរ​ថា​ អ្នក​ប្រដាល់​ ពេជ្រ ​ម្ទេសខ្មាំង​ អាក់​ខាន​ឡើង​សង្វៀន​​គុន​ខ្មែរ​ប្រហែល​៣​ខែ​មក​ហើយ​ បន្ទាប់​ពី​រូប​គេ​មាន​បញ្ហា​ចង្កេះ​ និង​ប្រកួត​មិន​សូវ​បាន​ល្អ​ក្នុង​កម្មវិធី​ខ្សែក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម​ រួម​ទាំង​ប្រកួត​មិត្តភាព​អន្តរជាតិ​ផង​នោះ។​ ប្រកួត​ជា​ថ្មី​លើក​ទី១​របស់​អ្នក​ប្រដាល់​កម្ពុជា​ខាង​លើ​នេះ​ ផ្ដួល​កីឡាករ​ថៃ​ Khun Sueklek​ ឲ្យ​សន្លប់​នៅ​ទឹក​ទី២​ ក្នុង​កម្មវិធី​ពាន​រង្វាន់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១១​ ខែ​សីហា​ ២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី