Honda ដាក់​​សម្ពោធ​ម៉ូតូ​ថ្មី រាង​ស្អាត​មធ្យម ងំ​គ្រឿងគ្រៅ​ឡូយ​មួយ​ចប់

  • 2018-08-14 07:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន N.C.X. CO., Ltd ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ទទួល​បាន​សិទ្ធិ​ផលិត និង​ដំឡើង​ម៉ូតូម៉ាក ហុងដា បាន​រៀបចំ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ម៉ូតូ​ម៉ាក ហុងដា CLICK125i ស៊េរី​ថ្មី​នៅ​រោង​ភាពយន្ត Major Cineplex by Smart ផ្សារ​ទំនើប Aeon Mall Phnom Penh កា​ល​ពី​ថ្ងៃ​ទី​១១ សីហា ២០១៨ កន្លង​ទៅ។ ​

ជា​មួយ​ការ​បង្ហាញ​ម៉ូតូ​ម៉ូដ​ថ្មី កម្មវិធី​​បាន​ផ្ដល់​ភាព​សប្បាយរីករាយ​​ជា​ច្រើន​ដូចជា​​ការ​សម្ដែង​ចម្រៀង​ពី កញ្ញា Ra Bee និង​ក្រុម Mustache Band ការ​ទស្សនា​ខ្សែ​ភាពយន្ត​ហូលីវូដ “The MEG” ដល់​អ្នក​ចូលរួម​ប្រមាណ​ ៨០០​នាក់ រួម​មាន​​ដោយ​ភ្នាក់ងារ​ចែកចាយ​ម៉ូតូ ម៉ាក ហុងដា ដៃគូ​ពាណិជ្ជកម្ម និង​អតិថិជន​សរុប។

ហុងដា Click125i ស៊េរី​ថ្មី​ ជា​ម៉ូតូ​ប្រភេទ​អូតូ​បែប​ស្ព័រ​ដ៏​ទំនើប ដែល​រចនា​តាម​បែបផែន​ជីវិត និង​ប្រណិត​ភាព​ដ៏​ល្អ​ឯក​ជា​មួយ​នឹង Sporty Arousing​។ ម៉ាស៊ីន 125cc PGM-FI ថ្មី រួម​ជា​មួយ​បច្ចេកវិទ្យា​ចុងក្រោយ​របស់ Honda Smart Technology ធ្វើ​ឲ្យ​ម៉ូតូ​ដ៏​ទំនើប​នេះ​កាន់តែ​មាន​ប្រព័ន្ធ​ដំណើរ​ការល្អ និង​សុវត្ថិភាព​ខ្ពស់​។

តាម​ការ​បង្ហាញ​ជាក់​ស្ដែង វា​ត្រូវ​បាន​បំពាក់​ជា​មួយ​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន​​​ដូចជា​៖

  • Dual LED Headlight ចង្កៀង​មុខ​ថ្មី​បំពាក់​ដោយ​អំពូល LED ជំនាន់​ចុងក្រោយបង្អស់ ​រចនា​បែប​ស្ព័រ​កាលីប លេចធ្លោ​លើស​គេ មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​បើក​បរ​ពេល​យប់។
  • កុងទ័រ​ទំនើប Full Digital បង្ហាញ​គ្រប់​មុខងារ​ដូចជា ល្បឿន ចម្ងាយ នាឡិកា ភ្លើង​សញ្ញា​ឈប់​រយៈពេល​ខ្លី ភ្លើង​ជូន​ដំណឹង ការ​គណនា​ប្រេងសាំង។
  • New Sporty Cast Wheel កាំ​បន្ទះ​បែប​ស្ព័រ​ថ្មី ជា​មួយ​នឹង​សំបក​កង់​គ្មាន​ពោះ​វៀន បង្កើត​ភាព​ជឿជាក់​។
  • New LED Tail Light ភ្លើង​កន្ទុយ​ក្រោយ​ភ្លឺ​រំលេច​ដោយ LED ផ្តល់​ពន្លឺ​ច្បាស់​គ្រប់​កាលៈទេសៈ​។
  • New Sporty Muffler បំពង់​ស៊ីម៉ាំង​បែប​ស្ព័រ រចនា​យ៉ាង​ទាក់ទាញ ធ្វើ​ឲ្យ​ការ​បើកបរ​កាន់​តែរីក​រាយ​។
  • Sporty Advanced Performance បច្ចេកវិទ្យា​ឈានមុខ​គេ​បំផុតរបស់ ហុងដា បំពាក់​លើ​ម៉ូតូ​អូ​តូ​បែប​ស្ព័​រ​ដ៏​អស្ចារ្យ​។
  • ESP (Enhanced Smart Power) ពិសេស​ជាមួយ​ម៉ាស៊ីន​ស្ងាត់ កម្លាំង​ខ្លាំង អានុភាព​គ្មាន​២ និង​សន្សំ​សំចៃ​ប្រេងសាំង​ខ្ពស់​បំផុត។
  • Idling Stop System បច្ចេកវិទ្យា​បញ្ឈប់ និង​ចាប់​ផ្តើម​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​ដែល​អ្នក​ឈប់​លើស​ពី ៣ វិនាទី។
  • Combi Brake ប្រព័ន្ធ​ហ្វ្រាំង​ផ្គួប​ជាទី​ទុកចិត្ត ដែល​ដំណើរ​ការព្រម​គ្នា​រវាង​ហ្វ្រាំង​មុខ និង​ហ្វ្រាំង​ក្រោយ​គ្រប់​គ្រង​ការ​បើក​បរ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទា​ក់ទង​មកកាន់​៖

អត្ថបទ៖ សុខណា