កូយ​ ឡាយ​ រំពឹង​ថា​នៅ​ពេល​ខាង​មុខ​ ខ្លួន​នឹង​ល្បី​ដូច​រៀមច្បង​មុន​ៗ​នៅ​ក្នុង​ក្លឹប​

  • 2018-08-15 01:51:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្នង​គុន​ខ្មែរ​ កូយ​ ឡាយ​ រំពឹង​ថា​នៅ​ពេល​ខាង​មុខ​ នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ដូច​រៀមច្បង​នានា​ក្នុង​ក្លឹប​ប្រដាល់​ទ័ព​ពិសេស​ឆត្រយោង​ ៩១១​ តាម​រយៈ​ការ​ខំប្រឹង​ប្រហែង​ដូច​សព្វថ្ងៃ​នេះ។​

កូយ ឡាយ(ខៀវ)

កូយ​ ឡាយ​ បាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ​មើល​ឃើញ​ខ្លួន​ឯង​ គឺ​ល្អ​កណ្ដាប់​ដៃ​ និង​ស្នៀត​កែង​ ហើយ​ក៏​ជឿជាក់​ទៀត​ថា​ប្រកួត​បន្តិច​ទៀត​ទៅ​នឹង​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ ល្បី​ដូច​សិស្ស​ច្បង​ក្នុង​ក្លឹប​ផង​ដែរ។​

ទោះ​មាន​ធ្លាប់​មាន​បទ​ពិសោធ​ប្រកួត​ជា​មួយ​បរទេស​ក្ដី​ ប៉ុន្តែ​អ្នក​ប្រដាល់​រូប​នេះ​នៅ​ដឹង​ថា​ខ្លួន​មាន​ចន្លោះ​ប្រហោង​ច្រើន​ទៀត​ ដូច​ជា​ជំហរ​ និង​កម្លាំង​ជា​ដើម​ផង​ដែរ​ ហើយ​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​ជោគជ័យ​លើ​វិថី​មួយ​នេះ។​

កូយ ឡាយ(ខៀវ)

កូយ​ ឡាយ​ បច្ចុប្បន្ន​មាន​អាយុ​២២ឆ្នាំ​ ជា​អ្នក​ខេត្ត​តាកែវ​ កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​ប្រដាល់​ទ័ព​ពិសេស​ឆត្រ​យោង​ ៩១១​ និង​កំពុង​លេង​ពាន​រង្វាន់​ TV5​ ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​ផង​ដែរ។​ កីឡាករ​រូប​នេះ ជា​សិស្ស​ប្អូន​របស់​ អ៊ុង​ វិរៈ​ ព្រំ​ សំណាង​ ឡៅ​ ស៊ីណាត​ ឡៅ​ ចន្រ្ទា​ ជា​ដើម៕​

អត្ថបទ៖ នួន ស៊ីណា​