Klopp សរសើរគ្រូបារាំង តែថាពេលខ្លះក្រុមជម្រើសជាតិហាក់លេងគួរឲ្យធុញទ្រាន់បន្ដិច
- 2018-08-14 11:06:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp សរសើរគ្រូបារាំង តែថាពេលខ្លះក្រុមជម្រើសជាតិហាក់លេងគួរឲ្យធុញទ្រាន់បន្ដិច
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp ក្នុងថ្ងៃនេះ បាននិយាយសរសើរគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង លោក Didier Deschamps ថាមានភាពចាស់ទុំក្នុងការដឹកនាំ ទោះជាពេលខ្លះ លោកតម្រូវឲ្យកូនក្រុមរបស់លោក លេងបាល់មានទម្រង់គួរឲ្យធុញទ្រាន់បន្តិចក៏ដោយ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយ France Football លោក Klopp បាននិយាយថា៖ "ក្រុមជម្រើសជាតិបារាំងមានកីឡាករល្អហើយ និងមានការរៀបចំទម្រង់លេងក្រុមត្រឹមត្រូវទៀត"។
លោក Klopp បានបន្ត៖ "តាមពិតទៅ លោក Didier Deschamps អាចបណ្ដោយឲ្យកូនក្រុមរបស់លោក លេងតាមអំពើចិត្តរបស់ពួកគេ លេងបែបប្រយុទ្ធដើម្បីបង្ហាញពិភពលោកថាបាល់ទាត់បារាំងស្រស់ស្អាតប៉ុណ្ណា"។
Klopp គូសបញ្ជាក់ទៀតថា៖ "ទោះជាយ៉ាងណា លោក Deschamps មិនបានធ្វើដូច្នេះទេ។ ផ្ទុយទៅវិញ លោកដឹកនាំក្រុមប្រកបដោយភាពចាស់ទុំ។ លោកបានធ្វើឲ្យកីឡាកររបស់លោក លេងយ៉ាងមានរបៀប និងវិន័យ រហូត មានពេលខ្លះ ធ្វើឲ្យការប្រកួតមានលក្ខណៈគួរឲ្យធុញទ្រាន់បន្តិចក៏ដោយ"។
យ៉ាងនេះក្ដី អ្នកចាត់ការ Liverpool បានលើកឡើងថា ការងារគឺជាគ្រូបង្វឹក គឺត្រូវចេះប្រើប្រាស់គុណភាពកីឡាករតាមវិធីមួយដ៏ល្អបំផុត។
សូមបញ្ជាក់ផងដែរថា បារាំងបានបង្ហាញទម្រង់លេងល្អ ក្នុង World Cup ២០១៨។ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រុមបានយកឈ្នះក្រូអាតក្នុងលទ្ធផល ៤ ទល់នឹង ២ លើកពានកម្មវិធីមួយនេះជាលើកទី ២ ក្នុងប្រវត្តិសាស្ត្រខ្លួន៕