ស្ត្រី​ជនជាតិ អ៊ីរ៉ង់ ជំនះ​ឡើង​លើ​ដំបូល​ផ្ទះ​អ្នក​ជិត​ខាង ព្រោះ​តែ​ចង់​ថត​ទិដ្ឋភាព​ប្រកួតបាល់​ទាត់​បុរស

  • 2018-08-14 11:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​ជនជាតិ​អ៊ីរ៉ង់​ឈ្មោះ Parisa Pourtaherian មាន​ចំណង់ចំណូលចិត្ត​ខាង​ថត​រូប​កីឡា ប៉ុន្តែ​បញ្ហា​ចម្បង​មួយ​ក្នុង​ប្រទេស​របស់​នាង​ត្រូវ​បាន​ហាមប្រាម​ពុំ​ឲ្យ​ស្រ្តី​មាន​វត្តមាន​ក្នុង​កីឡដ្ឋាន​ប្រកួត​បាល់ទាត់​បុរស​ឡើយ។ ដើម្បី​ជម្នះ​នាង​ព្យាយាម​ឡើង​ទៅ​ខាង​លើ​ដំបូល​ផ្ទះ រហូត​ជាប់​ឈ្មោះ​ជា​អ្នក​ថត​រូប​ភេទ​ស្រី​ដំបូង អាច​ផ្តិត​យក​ទិដ្ឋភាព​ប្រកួត​បាល់ទាត់​ជាតិ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​លើ The Guardian បាន​ឲ្យ​ដឹង​ថា​អំឡុង​ការ​ប្រកួត​មួយ​នៅ​កីឡដ្ឋាន Vatani នៃ​ទីក្រុង Ghaemshahr ស្រ្តី​មាន​ឈ្មោះ Pourtaherian បាន​ចំណាយ​ពេល ៣ ម៉ោង​រុករក​ផ្ទះ​នៅ​ម្តុំ​ទីតាំង​នោះ​ដែល​មាន​ដំបូល​ខ្ពស់ៗ​អាច​អនុញ្ញាត​ឲ្យ​នាង​ផ្តិត​យក​ទិដ្ឋភាព​ក្នុង​កីឡដ្ឋាន ដោយ​នាង​ចំណាយ​ពេល​សឹង​តែ​ពេញ​មួយ​តង់​ដំបូង ដើម្បី​បញ្ចុះបញ្ចូល​ម្ចាស់​ផ្ទះ​បើក​ផ្លូវ​ឲ្យ​នាង​ឡើង​ទៅ​ខាង​លើ។

ប្រភព៖ petapixel   ប្រែ​សម្រួល៖ កៅ រក្សា