Mendy ដើរលេងនៅបារាំងយ៉ាងរំភើយ ក្រោយជួយ City ឈ្នះក្លឹបកាំភ្លើងធំកាលពីចុងសប្ដាហ៍
- 2018-08-14 11:41:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mendy ដើរលេងនៅបារាំងយ៉ាងរំភើយ ក្រោយជួយ City ឈ្នះក្លឹបកាំភ្លើងធំកាលពីចុងសប្ដាហ៍
ចន្លោះមិនឃើញ
ក្នុងថ្ងៃនេះខ្សែការពារស្លាប Benjamin Mendy បានធ្វើដំណើរទៅទីក្រុង Saint-Tropez ប្រទេសបារាំង ដើម្បីធ្វើការលំហែកាយរយៈពេលខ្លីរបស់ខ្លួននៅទីនោះ ក្រោយបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងប្រកួតប៉ះ Arsenal កាលពីពេលចុងសប្ដាហ៍កន្លងទៅ។
កីឡាករត្រូវបានប្រទះស្ថិតក្នុងសំលៀកបំពាក់ពណ៌ឆើត ដោយបានប្រើប្រាស់អាវយឺតពណ៌លឿង និងខោខ្មៅលាយលឿង រួមជាមួយស្បែកជើងប៉ាត់តាពណ៌ស។
ខាងក្រោមជារូបថតមួយចំនួនអំពី Mendy ធ្វើការដើរកម្សាន្តរយៈពេលខ្លីនៅ Saint-Tropez ប្រទេសបារាំង៖
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យ ខ្សែការពារស្លាប Benjamin Mendy ត្រូវបានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងប្រកួត Manchester City បានយកឈ្នះ Arsenal ក្នុងលទ្ធផល ២ ទល់នឹង ០។ Mendy ជាអ្នក Assist ទាំង ២ គ្រាប់នោះ។
ក្រោយការប្រកួត អ្នកចាត់ការ Pep Guardiola បានសរសើរការលេងរបស់ Mendy។ ទោះជាយ៉ាងណា លោកមានការព្រួយបារម្ភពីការលេងចូលចិត្តឡើងខ្ពស់ពេករបស់កីឡាករបារាំងរូបនេះ។ លោក Pep ក៏បានអំពាវនាវឲ្យខ្សែការពារស្លាប ឲ្យកាត់បន្ថយការចំណាយពេលលើការប្រើប្រាស់បណ្ដាញសង្គមផងដែរ៕