ភ្នាក់ងារ៖ Modric ចង់​ទៅ​លេង​នៅ​អ៊ីតាលី

  • 2018-08-14 12:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភ្នាក់ងារ​របស់​ខ្សែ​បម្រើ Luka Modric លោក Marko Naletilic ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា កីឡាករ​ចង់​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​អ៊ីតាលី Inter Milan។

លោក Naletilic បាន​និយាយប្រាប់សារព័ត៌មាន Tuttosport៖ “Modric មិន​ត្រឹម​តែ​គិត​ចង់​ទៅ​ចូល​រួម​ជាមួយ Inter នោះ​ទេ គេ​ថែម​ទាំង​សប្បាយ​រីករាយ​ទៀត​ផង​ ចំពោះ​តួនាទី​ដ៏​ធំ​របស់​គេ​នៅ​ក្នុង​ក្លឹប​នោះ"។

លោក​ភ្នាក់ងារ​រូប​នេះ បាន​បន្ត៖ "ខ្ញុំ​មាន​អារម្មណ៍​ថា មិន​យូរ​មិន​ឆាប់​ទេ Modric នឹង​ទៅ​លេង​នៅ​អ៊ីតាលី។ តាម​ពិត​ទៅ នៅ​មុន​គេ​ធំ​ដឹង​ក្ដី គេ​តាម​ដាន​បាល់​ទាត់ Serie A"។

កន្លង​ទៅ​ថ្មីៗ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ បាន​ចុះ​ផ្សាយ​ថា ខ្សែ​បម្រើវ័យ ៣២ឆ្នាំ Modric ចង់​ចាក​ចេញ​ពី​ក្លឹប Real Madrid ដើម្បី​ចូល​រួម​ជាមួយ​ក្លឹប​ Inter Milan។

Modric បាន​មក​ចូល​រួម​ជាមួយ Real Madrid កាល​ពី​ឆ្នាំ ២០១២ និង​បាន​អភិវឌ្ឍ​ខ្លួន​រហូត​ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​ចាត់​ទុក​ថា​ស្ថិត​ក្នុង​ចំណោម​ខ្សែ​បម្រើ​ល្អ​បំផុត​លើ​លោក។ ក្នុង​រយៈ​ពេល ៧ រដូវ​កាល​នៅ​ក្លឹប កីឡាករ​លេង​បាន​សរុប ២៥៧ ប្រកួត និង​ស៊ុត​ចូល ១៣ គ្រាប់។

ក្នុង World Cup ២០១៨ ខ្សែ​បម្រើ​ Modric នៅ​តែ​បាន​បន្ត​បង្ហាញ​ទម្រង់​លេង​ល្អ​របស់​ខ្លួន។ កីឡាករ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ឲ្យ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​មួយ​នេះ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល