Xiaomi Mi 8 ទំហំយក្ស មើលអាចច្រឡំ iPhone X តែតម្លៃធូរថ្លៃ
- 2018-08-15 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi Mi 8 ទំហំយក្ស មើលអាចច្រឡំ iPhone X តែតម្លៃធូរថ្លៃ
ចន្លោះមិនឃើញ
ស្មាតហ្វូន Xiaomi Mi 8 ម៉ូឌែលធម្មតាដែលមានរូបរាងលក្ខណៈស្រដៀង iPhone X របស់ក្រុមហ៊ុន Apple ចេញលក់លើទីផ្សារកាលពីពេលកន្លងទៅ ត្រូវបានគេទម្លាយឲ្យដឹងពីទំហំផ្ទុកក្នុងម៉ាស៊ីនយ៉ាងធំសម្បើម និងមានតម្លៃសមរម្យផងដែរ។
Xiaomi Mi 8 ទំហំផ្ទុកក្នុងម៉ាស៊ីនថ្មីនោះគឺ ១២៨GB ប្រើRAM ៨GB តម្លៃ ៤៧៨ ដុល្លារ។
Xiaomi Mi 8 មានការរចនានូវផ្នែកឆកអេក្រង់ខាងមុខ មានសភាពធំប៉ុន iPhone ដែរ ជាមួយបន្សំនឹងគែមជុំវិញកោង អមកាមេរ៉ាភ្លោះធ្វើឲ្យអ្នកប្រើ អាចភ័ន្តច្រឡំលើស្មាតហ្វូនទាំងពីរ។
មានអេក្រង់ទំហំ ៦,២ អ៊ីញប្រភេទ AMOLED បង្ហាញរូបភាពបានកម្រិត1080 x 2248 (FHD+) ប៉ុន្តែចំពោះមុខងារស្កេនផ្ទៃមុខបែប 3D ត្រូវបានគេសង្កត់ធ្ងន់ថា Mi 8 ក្លាយជាស្មាតហ្វូន Android ដំបូងដែលវិវត្តដល់បច្ចេកវិទ្យាទំនើបនេះ។
Mi 8 ប្រើបន្ទះឈីប Snapdragon 845 មានកាមេរ៉ាភ្លោះខាងក្រោយទំហំ ១២+១២ មេហ្គាភិចសែល។ ឯកាមេរ៉ាមុខទំហំ ២០ មេហ្គាភិចសែល មានថាមពលថ្មទំហំ ៣៤០០ មីលីអំពែដំណើរការដោយ Android 8.1។
បើអ្នកដែលនិយមគាំទ្រ Xiaomi ច្បាស់ជាដឹងហើយថា តម្លៃរវាង Xiaomi Mi 8 ម៉ូឌែលពិសេស Explorer Edition មានទំហំផ្ទុកក្នុងម៉ាស៊ីន ២៥៦GB ប្រើត្រឹម RAM ៦GB តម្លៃ ៥៤៣ ដុល្លារ។ អីចឹង បើធៀបទៅ Xiaomi Mi 8 ធម្មតាថ្មីនេះ មាន RAM ខ្ពស់ជាង តែ Storage ទាបជាងបន្តិច(១២៨GB)។
ដូចនេះ ប្រសិនបើអ្នកចង់បានទូរសព្ទជំនាន់ថ្មីនេះ ប៉ុន្តែរារែកចំពោះទំហំផ្ទុកធំដូចខាងលើ អាចគិតគូររវាងចំណុចខុសគ្នា២នេះបាន៕
អានអត្ថបទបន្ត៖