មាន Ford Ranger 2019 ​ជិះ​ហើយ​ តិច​អត់​ដឹង​ចំណុច​​លេចធ្លោ​ក្នុង​ទីផ្សារ​រ​ថយ​ន្ត Pickup!​

  • 2018-08-15 09:01:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន Ford បាន​ធ្វើការ​បង្ហាញ​នូ​វ​រូបរាង​ពិត​របស់រ​ថយ​ន្ត Pickup Ford Ranger​ស៊េរី​ថ្មី​ឆ្នាំ 2019 នៅក្នុង​កម្មវិធី​សម្ភោ​ធ​ជា​ផ្លូវការ​របស់ខ្លួន​ក្នុង​ទីផ្សារ​ប្រទេស​ថៃ​។ ក្នុង​នោះ​គេ​សង្កេតឃើញថា រ​ថយ​ន្ត​ម៉ូដែល Pickup ជំនាន់​ថ្មី​នេះ បាន​ធ្វើការ​កំណែប្រែ​ថ្មី​ទៅលើ​ការ​រចនា​ម៉ូដ​ផ្ទៃ​ខាងមុខ​ថ្មី​ទាំងស្រុង ដែល​ធ្វើ​ឲ្យ​រថយន្ត Ford Ranger 2019 នេះ​មើលទៅ​កាន់តែ​កាច កាន់តែខ្លាំង កាន់តែ​រឹងមាំ និង​កាន់តែ​ទាក់ទាញ​ជាង​មុន​ទៅ​ទៀត​។​

រ​ថយ​ន្ត Ford Ranger 2019 គឺជា​កំពូលរ​ថយ​ន្ត Pickup ដែល​រចនា​ឡើង​សំរាប់​ជំនះ​គ្រប់​ឧបសគ្គ​នៃ​ការ​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ ដែល​ផ្តល់​នូ​វ​ភាពបត់បែន​ទៅតាម​គ្រប់ត​ម្រូ​វកា​ររបស់​អតិ​ថិ​ជន មិន​ថា​សម្រាប់​បើកបរ​ក្នុង​ទីក្រុង តាម​ខេត្ត ផ្លូវ​ភ្នំ ផ្លូវ​ថ្ម​គ្រួស ភក់ ឬ​ផ្លូវ​ខ្សាច់​ទេ ។

ជាមួយគ្នា​នេះ​ផងដែរ គេ​សង្កេតឃើញ​មាន​បច្ចេកវិទ្យា​ថ្មី​ចំនួន​៥ ចំណុច ដែល​បានធ្វើ​កំណែប្រែ​ថ្មី ដោយ​ផ្តោត​ជា​សំខាន់ទៅ​លើ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូ​វ​បទពិសោធ​នៃ​ការ​ប្រើប្រាស់ និង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកបើក​បរ ដែល​ធ្វើ​ឲ្យ​រថយន្ត Ford Ranger 2019 នេះ​កាន់តែ​អស្ចារ្យ​ជាង​មុន​រួមមាន​ដូចជា​៖​

ប្រព័ន្ធ Lock និង​ប​ញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ (Passive Entry Passive Start)​គឺជា​បច្ចេកវិទ្យា​ថ្មី​មួយ ដែល​បាន​បំពាក់​ទៅលើរ​ថយ​ន្ត Ford Ranger 2019​។ អ្នក​គ្រាន់តែ​ទុក​សោរ រ​ថយ​ន្តជាប់​នឹងខ្លួន​រួច​ចុច​ទៅលើ​ប៊ូ​តុង​មួយ​នៅលើ​ដៃ​ទ្វារ នោះ​ទ្វា​រនឹង Unlock ដោយ​ខ្លួនឯង​។ បន្ទាប់មក​ទៀត​អ្នកអាច​ចូលទៅក្នុង​រ​ថយ​ន្ត​និង​ប​ញ្ឆេះ​រ​ថយ​ន្ត​ដោយ​គ្រាន់តែ​យក​ជើង​គង​ហ្វ្រាំង រួច​ចុច​ប៊ូ​តុង​ប​ញ្ឆេះ​រថយន្ត​ជា​ការ​ស្រេច​។ ការ​ប្រើ Smart Key បែប​នេះ​មិន​ត្រឹមតែ​ផ្ដល់​ភាពងាយស្រួល​អ្នកបើកប​រ​នោះ​ទេ វា​ក៏​ផ្ដល់​សុវត្ថិភាព​ដល់​ម្ចាស់រ​ថយ​ន្ត​ផងដែរ​។​

Ford Ranger 2019 បាន​ធ្វើ​ការផ្លាស់ប្ដូរ​ចង្កៀង​ខាង​ដោយ​មាន​បំពាក់​ភ្លើង LED បំភ្លឺ​ពេល​ថ្ងៃ និង​ចង្កៀង​គុជ HID ភ្លឺ​ច្បាស់​ជាង​មុន ជួយ​សម្រួល​ការបើកប​រ​នៅពេល​យ​ប់បាន​ច្រើន ធ្វើ​ឲ្យ​ការបើកបរ​នៅពេលយ​ប់​មាន​សុវត្ថិភាព​ជាង​មុន ដោយសារ​ចង្កៀង​មុខ​បាន​កែប្រែ​កាន់តែ​ប្រសើរ​ជាង​មុន​និង​មិន​ធ្វើ​ឲ្យ​ឈឺភ្នែក ព្រោះ​អ្នកបើកបរ​មិនចាំបាច់​ប្រឹង​មើលផ្លូវ​ខ្លាំង​ពេល​បើកបរ​យ​ប់ ។​

រ​ថយ​ន្ត​នេះ​ក៏​បាន​បំ​ពាក់​នូ​វ​ប្រ​ព័​ន្ធ​ផ្តល់​សញ្ញា​គ្រោះ​ថ្នាក់ និង​ការពា​រការ​ប៉ះទង្គិច (Pre-Collision Assist) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័​យ​ប្រវត្តិ (Autonomous Emergency Braking) នៅពេល​មាន​ឧបសគ្គ​មកពី​ខាងមុខ​។ ប្រព័ន្ធ​ទាំងពីរ​នេះ ប្រើ​រ៉ា​ដា និង​កា​ម៉េរា​ខាងមុខ​ដើម្បី​ចាប់​ឧបសគ្គ​ដូចជារ​ថយ​ន្ត​ខាងមុខ ឬ​អ្នក​ថ្មើរជើង​កំពុង​ឆ្លងផ្លូ​វខាងមុខ បន្ទាប់មក​វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នកបើកប​រ ក្នុងករណី​អ្នកបើកបរ​នៅតែ​មិន​ឆ្លើយតប នោះ​រថយន្ត​នឹង​ធ្វើ​ការចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័​យ​ប្រវត្តិ​។

បច្ចេកវិទ្យា​នេះ​ជួយ​កាត់បន្ថយ​ការ​ប៉ះ​ទ​ង្គិ​ច​ផ្នែក​ខាងមុខ​និង​ខាងក្រោយ​បាន​មួយ​ចំ​នួន​ធំ ក៏ដូចជា​ប្រាប់​អ្នកបើកបរ​នៅពេល​មាន​អ្នក​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ និង​ជៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅខាងមុខ​ផងដែរ​។​

Ford Ranger 2019 គឺជារ​ថយ​ន្ត Pick-up ទី​មួយ​ដែលមាន​បំពាក់​ប្រព័​ន្ធ​ជំ​នួ​យ​ចូល​ចត​ដោយ​ស្វ័​យ​ប្រវត្តិ​ដែល​ធ្វើ​ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល ដោយ​ត​ម្រូ​វ​ឲ្យ​អ្នកបើកបរ​គ្រាន់តែ​យក​ជើង​អប​ហ្វ្រាំង និង​ពុំ​ចាំបាច់​កាន់ចង្កូត​នោះ​ទេ​នៅពេល​ចូល​ចត​។ រ​ថយ​ន្ត​នេះ​ប្រើ​ឧបករណ៍​ចាប់​សញ្ញា Ultrasonic ដើម្បី​ស្វែង​រក​កន្លែង​ដែល​ធំ​ល្មម​អាច​ចត​ឡាន​បាន ឧបករណ៍​ចាប់​សញ្ញា​ដំណើរការ​គ្រប់​ពេល តែ​បាន​ត្រឹម​ល្បឿន​ក្រោម 30km/h ប៉ុណ្ណោះ​។ នៅពេល​វា​ចាប់​កន្លែង​ដែល​អាច​ចតរ​ថយ​ន្តបាន​ហើយ វា​នឹង​ឲ្យ​សញ្ញា​ទៅ​អ្នកបើកបរ​នូ​វ​របៀប​ចូល​ចត​។ ប្រព័ន្ធ​ជំ​នួ​យ​ចូល​ចត​អាច​ប្រាប់​ពី​ទំ​ហំ​នៃ​កន្លែង​ណា​ដែល​គួរ​និង​មិនគួរ​ចត​ដែល​អាចធ្វើ​ឲ្យ​ប៉ះ​ពាល់រ​ថយ​ន្ត​ដទៃ​។

នៅពេល​កំពុង​ចូលចត រ​ថយ​ន្ត​នឹង​រក្សា​ល្បឿន​ក្រោម 10km/h ជានិច្ច​ដើម្បី​ការពារ​ការ​ប៉ះរថយន្ត​ដទៃ ក្នុងខណៈ​នេះ​អ្ន​កពុំចាំបាច់​កាន់ចង្កូត​ទៅ​នោះ​ទេ អ្នក​គ្រាន់តែ​ដាក់​លេខ យក​ជើង​អប​ហ្វ្រាំង​និង​ហ្គា​តែប៉​ណ្ណោះ​។ ម្យ៉ាង​ទៀត​ប្រព័​ន្ធ​នេះ​នឹង​បិទ​ដោយ​ស្វ័​យ​ប្រវត្តិ​នៅពេល​អ្នក​យកដៃ​ទៅ​កាន់ចង្កូត​ម្ដង​ទៀ​ត​។ បច្ចេកវិទ្យា​នេះ​ជួយ​សម្រួល​ដល់​ការចូល​ចត ជាពិសេស​នៅពេល​ចូល​ចត​កន្លែង​ចង្អៀត ផ្ដល់​ភាពងាយស្រួល​អ្នក​មិនចាំបាច់​ចំនាយពេល​យូរ ផ្ដល់​សុវត្ថិភាព​និង​កាត់បន្ថយ​ការ​ភាព​ស្ត្រេ​ស​និង​កាត់បន្ថយ​ការ​ប៉ះ​ទ​ង្គិ​ច​នៅពេល​ចូល​ចត​ផងដែរ​។​

សូម្បី​តែ​ផ្នែក​ខាងក្រោយ​ក៏​បាន​ធ្វើការ​រចនា​ជាថ្មី ធ្វើ​ឲ្យ​ការ​លើក​ដាក់ឥ​វ៉ាន់​កាន់តែ​ងាយស្រួល​ព្រោះ​ទ្វារ​ខាងក្រោយ​មាន​ភាព​ស្រាល​ជាង​មុន និង​បាន​បំពាក់​ទៅដោយ​បូម ខុសពីរ​ថយ​ន្ត​ម៉ូ​ដែលមុនៗ ដែល​ត​ម្រូ​វ​ឲ្យ​ប្រើ​កម្លាំង​ខ្លាំង​នៅពេល​បើក​ម្ដងៗ​។ ជាមួយ​ការកែច្នៃ​ថ្មី​នេះ​នៅពេល​អ្នកបើកឬ​បិទទ្វារ​ខាងក្រោយ​ទុកដាក់​ឥ​វ៉ាន់ អ្នក​ពុំ​ចាំបាច់​ប្រើ​កម្លាំង​ខ្លាំង​ដូច​មុន​ទៀ​ត​នោះ​ទេ​។​

មិន​តែ​ប៉ុណ្ណោះ សមត្ថភាព​ជើង​ក្រោម​របស់ Ford Ranger 2019 ត្រូវបាន​កែច្នៃ​បន្ថែម ដែល​ប្រកបដោយ​ភាព​ធន់​រឹងមាំ​ជាង​មុន គឺ​សំដៅ​ទៅលើ​សុវត្ថិភាព​ជាពិសេស​ដល់​ការ​ការ​ទ​ប់​លំ​នឹង​ដោយ​មាន​ភាពហាប់​ណែន​ជាង​មុន ធ្វើ​ឲ្យ​ការផ្ទុក​ទំ​ង​ន់ អូស សណ្ដោង​ក្នុងស្ថានភាព​ផ្លូវ​លំបាកក៏​ដូចជា​នៅពេល​បត់បែន​ប្រកបដោយ​សុវត្ថិភាព និង​ជួយ​កាត់បន្ថយ​សម្លេង​កង់​ពេល​បើកបរ​លើ​ផ្លូវ​រាប​ផងដែរ​។ ការកែច្នៃ​ចុងក្រោយ​នេះ​នឹង​ធ្វើឲ្យ​សមត្ថភាព​នៃ​ការបើកបរ​របស់ Ford Ranger 2019 កាន់តែ​ប្រសើរ និង​មាន​ផាសុកភាព​ជាង​មុន​ដូចជា​ការកាត់បន្ថយ​ស​ម្លេង ភាព​ញ័រ បង្កើន​ភាព​ទ​ន់​ភ្លន់​មិន​រលាក់​ខ្លាំង​ដូច​មុន​។ ទាំង​នេះ​ដោយសារ​ប្រព័​ន្ធ​ជើង​ក្រោម​បាន​កែច្នៃ​បន្ថែម ដោយ​ការផ្លាស់ប្ដូរ​ទីតាំង​របស់​ដៃ​ទ​ប់​ឃ្លោង​ផ្នែក​ខាងមុខ​ផ្ទុយ​ពី​ទិសដៅ​ចាស់ ការ​ប្ដូរ​ទីតាំង​កៅស៊ូ​ទ​ប់​អុក​មក​ទីតាំង​ដែល​មាន​សមត្ថភាព​ខ្លាំង​ជា​ជាង​មុន និង​ការ​រៀបចំ​ឲ្យ​មាន​ចលនា​មុំ​របស់​កៅស៊ូ​ទ​ប់​ស្លាប​ប្រ​ចៀ​វ​ក្រោម​ឲ្យ​កាន់​តែមាន​សុ​ពល​ភាព​ក្នុង​ការ​ទ​ប់​។​

ការផ្លាស់ប្ដូរ​ខាងលើ​នេះ​ផ្ដល់​អត្ថប្រយោជន៍​ដូចជា ចង្កូត​ងាយស្រួល​បត់បែន​ជាង​មុន បង្កើន​ ​ផាសុកភាព​ពេល​បើកប​រ បង្កើន​សមត្ថភាព​ទ​ប់​លំនឹងរ​ថយ​ន្ត​ពេល​បើកបរ​ផ្លូវ​រអិល​ឬ​ផ្លូវ​លំ​បាក ជាពិសេស​កាត់បន្ថយ​ស​ម្លេង​កកិត​របស់​កង់​ដែល​ដែល​តែង​រំ​ខាន​អ្នក​ពេល​បើកបរ​លើ​ផ្លូវ​រាប​។​សរុបមក​ការផ្លាស់​ប្រព័ន្ធជើង​ក្រោម​ថ្មី​នេះ​នឹង​ជួយ​សម្រួល​បន្ថែម​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀ​តដល់​បទពិសោធន៍​ក្នុង​ការបើកបរ​គ្រប់​កាលៈទេសៈ​។

អត្ថបទ៖ ថា ម៉ាលីដា