ទំនើប​ណាស់! ចង់​រក​ជាង​សង់​ផ្ទះ​ឲ្យ​ត្រូវ​ចិត្ត គ្រាន់​តែ​ចុះ​ឈ្មោះ​អនឡាញ​ស្រេច​បាត់

  • 2018-08-16 07:20:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ ម្ចាស់​លំនៅដ្ឋាន​ដែល​មាន​បំណង​សាងសង់​គម្រោ​ង​លំ​នៅ​ដ្ឋា​ន ឬ​អគារ​ផ្សេងៗ ​លែង​ពិ​បាក​ទៀត​ហើយ​​ក្នុង​ការ​ស្វែង​រក​ជាង​សំណង់​ដែល​ត្រូវ​ជាមួយ​​គម្រោង​របស់​ខ្លួន តាម​រយៈ​ការ​ចុះឈ្មោះ​នៅ​លើ​កម្មវិធី​អន​ឡាញ​របស់​ក្រុមហ៊ុន​ SCG។ ក្រុមហ៊ុន​នឹង​ស្វែង​រក​ជាង​សំណង់​ដែល​មាន​ជំនាញ​​ត្រឹមត្រូវ ​អាច​បំពេញ​តាម​លក្ខខណ្ឌ​របស់​ម្ចាស់​គ​ម្រោ​ង​សាងសង់​គ្រប់​ប្រភេទ។

សេវាកម្ម​ផ្គូ​ផ្គង​ជាង​សំណង់​នេះ គឺជា​ផ្នែក​១នៃ​កម្មវិធី​ប​ណ្ដុះ​បណ្ដាលជាង​សំ​ណង់ ដែល​​ផ្ដួចផ្ដើម​បង្កើត​ឡើង​កាល​ពី​ដើម​ឆ្នាំ​​ ដោយ​ក្រុមហ៊ុន SCG ដែល​ជា​ពហុ​សាជីវកម្ម​ឈានមុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ាន ដើម្បី​បណ្ដុះ​បណ្ដាល​ផ្នែក​សំ​ណង់ និង​ជួយ​លើក​កម្ពស់​វិស័យ​សំ​ណង់​នៅ​​កម្ពុជា។

​អ្នកស្រី ឃាង ចិន្ដា​មុនី ​ម្ចាស់​លំនៅដ្ឋាន​រស់នៅ​រាជធានី​ភ្នំ​ពេញ និង​កំពុងតែ​សាងសង់​ផ្ទះ​នៅ​ឯ​ខេត្ត​ព្រះសីហនុ​លើក​ឡើង​ថា​៖ “​សេវាកម្ម​នេះ​ងាយស្រួល និង​លឿន​ជាង​ការ​គិត​របស់​ខ្ញុំ​ទៅទៀត​។ ខ្ញុំ​គ្រាន់តែ​ដាក់​ពាក្យ​តាម​អន​ឡាញ​ស្វែង​រក​ជាង​សំ​ណង់ បន្ទាប់មក SCG ជា​អ្នក​ជួយ​គ្រប់​យ៉ាង​។ SCG បង្ហាញ​បញ្ជី​ឈ្មោះ​ជាង​សំណង់​ដែល​មាន​សមត្ថភាព​ឲ្យ​ខ្ញុំ​បាន​ឃើញ ហើយ​បន្ទាប់មក​ខ្ញុំ​ចរចា​ដើម្បី​ស្វែង​រក​ជាង​សំ​ណង់​ល្អ​បំផុត ដែល​អាច​បំពេញ​តាម​លក្ខខណ្ឌ​របស់​ខ្ញុំ​។ ក្រៅពី​បាន​ទទួល​ជាង​​លមាន​គុណភាព​ហើយ ខ្ញុំ​ថែមទាំង​អាច​ស្វែង​រក​សម្ភារៈ​សំណង់​ដែល​មាន​គុណភាព​​ ក្នុង​តម្លៃ​សម​រម្យ​ថែម​ទៀត"។

SCG ​បាន​បង្កើត​កម្មវិធី​បណ្ដុះ​បណ្ដាល​ជាង​សំ​ណង់​កម្ពុជា​កាលពី​ខែ​កុម្ភៈ ឆ្នាំ​នេះ ដោយ​សហការ​​​ជា​មួយ​​វិទ្យាស្ថាន NPIC និង CTSDI ដើម្បី​អភិវឌ្ឍ​កម្មវិធី​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ប្រើប្រាស់​ផលិតផល និង​សម្ភារៈ​សំណង់​ថ្មីៗ​ឲ្យ​បាន​ត្រឹមត្រូវ​។ កម្មវិធី​​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​ហ៊ុន​​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​យូរអង្វែង​របស់​​កម្ពុជា ក៏ដូចជា​លើកកម្ពស់​គុណភាព​ជីវិត​របស់​កម្មករ​សំណង់​​ផង​ដែរ។

លោក ពង់​ថា​ណា ដេវី​តាយ៉ា​ផន នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន SCG បញ្ជាក់​ថា៖ "​ក្រុមហ៊ុន​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់​គុណ​ភាព​ជីវិត​របស់​មនុស្ស​គ្រប់​គ្នា​។ យើង​អាច​យល់​បាន​ពី​បញ្ហា​របស់​ម្ចាស់​លំនៅដ្ឋាន ដែល​គិត​ថា​ការ​ស្វែង​រក​ជាង​សំណង់​គឺ​ជា​រឿង​ស្មុគស្មាញ ហើយ​ពិបាក​ក្នុង​ការ​ស្វែង​រក​ជាង​សំណង់​ដែល​មាន​គុណភាព​។ ខណៈ​ដែល​ជាង​សំណង់​ពុំ​មាន​ឱកាស​ផ្សព្វផ្សាយ​អំពី​ខ្លួនឯង និង​ទទួល​បាន​ការងារ​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ប្រាក់​ចំណូល។ ដូច្នេះ យើង​​រីករាយ​ក្នុង​ការ​ជួយ​ដល់​ជាង​សំណង់​ដែល​មាន​ការ​បណ្ដុះ​បណ្ដាល​ត្រឹមត្រូវ ឲ្យ​ទទួល​បាន​អតិថិ​ជន​កាន់​តែ​ច្រើន​ដោយ​ផ្គូ​ផ្គង​ពួកគេ​ជាមួយ​នឹង​ម្ចាស់​លំនៅដ្ឋាន​ដែល​កំពុង​ស្វែង​រក​ជាង​សំ​ណង់ និង​សម្ភារៈ​សំណង់​ដែល​មាន​គុណភាព"។​

សម្រាប់​អ្នក​ដែល​កំពុង​ស្វែង​រក​ជាង​សំ​ណង់ អាច​ចុះឈ្មោះ​ដោយ​ឥតគិតថ្លៃតាមរយៈ​៖

អត្ថបទ៖ សុខណា