ជាង ១០ ឆ្នាំ ក្រុម​ដែល​ឈ្នះ UEFA Super Cup ភាគ​ច្រើន​សុទ្ធ​តែ​មក​ពី​អេស្ប៉ាញ

  • 2018-08-16 13:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​តាំង​ពី​ឆ្នាំ ២០០៩ មក ក្លឹប​ដែល​ឈ្នះ​ពាន UEFA Super Cup ភាគ​ច្រើន​សុទ្ធ​តែ​មក​ពី​អេស្ប៉ាញ។ មាន​តែ​ឆ្នាំ ២០១៣ មួយ​ប៉ុណ្ណោះ ដែល​ក្លឹប​ដែល​មក​ពី​ប្រទេស​ខុស​ពី​អេស្ប៉ាញ បាន​ឈ្នះ​ពាន​មួយ​នេះ។

ខាង​ក្រោម​ជា​បណ្ដា​ក្លឹប​ដែល​បាន​ឈ្នះ​ពាន UEFA Super Cup តាំង​ពី​ឆ្នាំ ២០០៩​មក៖

ឆ្នាំ ២០០៩៖ ក្លឹប Barcelona (អេស្ប៉ាញ) (ឈ្នះ​ក្លឹប​អ៊ុយក្រែន Shakhtar Donetsk ក្នុង​លទ្ធផល ១-០)។

ឆ្នាំ ២០១០៖ ក្លឹប Atletico Madrid (អេស្ប៉ាញ) (ឈ្នះ​ក្លឹប​អ៊ីតាលី Inter Mila ក្នុង​លទ្ធផល ២-០)។

ឆ្នាំ ២០១១៖ ក្លឹប Barcelona (អេស្ប៉ាញ) (ឈ្នះ​ក្លឹប​ព័រទុយហ្គាល់ Porto ក្នុង​លទ្ធផល ២-០)។

ឆ្នាំ ២០១២៖ ក្លឹប Atletico Madrid (អេស្ប៉ាញ) (ឈ្នះ​ក្លឹប​អង់គ្លេស Chelsea ក្នុង​លទ្ធផល ៤-១)។

ឆ្នាំ ២០១៣៖ ក្លឹប Bayern Munich (អាល្លឺម៉ង់) (ឈ្នះ​ក្លឹប​អង់គ្លេស Chelsea ក្នុង​វគ្គ​ទាត់​បាល់​ពិន័យ ១១ ម៉ែត្រ ក្នុង​លទ្ធផល ៥ ទល់​នឹង ៤)។

ឆ្នាំ ២០១៤៖ ក្លឹប Real Madrid (អេស្ប៉ាញ) (ឈ្នះ​ក្លឹប​អេស្ប៉ាញ Sevilla ក្នុង​លទ្ធផល ២-០)។

ឆ្នាំ ២០១៥៖ ក្លឹប Barcelona (អេស្ប៉ាញ) (ឈ្នះ​ក្លឹប​អេស្ប៉ាញ Sevilla ក្នុង​លទ្ធផល ៥-៤)។

ឆ្នាំ ២០១៦៖ ក្លឹប Real Madrid (អេស្ប៉ាញ) (ឈ្នះ​ក្លឹប​អេស្ប៉ាញ Sevilla ក្នុង​លទ្ធផល ៣-២)។

ឆ្នាំ ២០១៧៖ ក្លឹប Real Madrid (អេស្ប៉ាញ) (ឈ្នះ​ក្លឹប​អង់គ្លេស Manchester United ក្នុង​លទ្ធផល ២-១)។

ឆ្នាំ ២០១៨៖ ក្លឹប Atletico Madrid (អេស្ប៉ាញ) (ឈ្នះ​ក្លឹប​អេស្ប៉ាញ Real Madrid ក្នុង​លទ្ធផល ៤-២)៕

ប្រភព៖ Bleacherreport   អត្ថបទ៖ សេរី មង្គល