Suarez លែង​លះ​ជាមួយ Adidas ហើយ​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​ថ្មី

  • 2018-08-16 10:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​សហការ​គ្នា​ជាង​ ១០ ឆ្នាំ ខ្សែ​ប្រយុទ្ធ Luis Suarez បាន​បញ្ចប់​ភាព​ជា​ដៃ​គូ​ខ្លួន​ជាមួយ​ក្លឹប Addidas។ កីឡាករ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុម​ហ៊ុន​ Puma។

ក្នុង​ថ្ងៃ​នេះ ក្រុមហ៊ុន Puma បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្សែ​ប្រយុទ្ធ​ក្លឹប Barcelona កីឡាករ Luis Suarez បាន​ចាប់​ផ្ដើម​ធ្វើ​ជា​ដៃ​គូ​សហការ​ជាមួយ​ខ្លួន។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Sun ខ្សែ​ប្រយុទ្ធ Suarez នឹង​ទទួល​បាន ១ លាន​ផោន​ (ជាង ១,២ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​ឆ្នាំ អំពី​ការ​សហការ​មួយ​នេះ។

កីឡាករ​ល្បី​ៗ​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Puma រួម​មាន ខ្សែ​ប្រយុទ្ធ Antoine Griezmann, Sergio Aguero, Mario Balotelli, Olivier Giroud និង Romelu Lukaku ជា​ដើម៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី