Griezmann យល់​ថា ការ​សម្រេច​ចិត្ត​បន្ត​នៅ Atletico គឺ​ជា​ការ​សម្រេច​ចិត្ត​មិន​ខុស

  • 2018-08-16 11:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ ខ្សែ​ប្រយុទ្ធ Antoine Griezmann បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​បន្ត​រួម​រស់​ជាមួយ Atletico Madrid គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ។

កីឡាករ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "ខ្ញុំ​បន្ត​នៅ​លេង​ឲ្យ​ក្លឹប ពី​ព្រោះ​ខ្ញុំ​យល់​ថា ក្លឹប​មាន​គម្រោង​ល្អ​ច្បាស់​លាស់។ ខ្ញុំ​ជឿ​ក្លឹប​មួយ​នេះ និង​លោក​អ្នក​ចាត់​ការ Simone។ ថ្ងៃ​នេះ ដូច​អ្នក​បាន​ឃើញ​ស្រាប់​ហើយ ការ​សម្រេច​ចិត្ត​ក្នុង​ការ​បន្ត​នៅ​ជាមួយ​ក្លឹបរបស់ខ្ញុំ គឺ​មិន​ខុស​នោះ​ទេ"។

Griezmann បាន​បញ្ជាក់​ទៀត​ថា៖ "នៅ​មាន​ផ្លូវ​វែង​ឆ្ងាយ​ទៀត​ដែល​ក្លឹប​ត្រូវ​ឆ្លង​កាត់ ដូច្នេះ​ពួក​យើង​ត្រូវ​បាន​បន្ត​​ខិត​ខំ​ត​ទៅ​ទៀត"។

សូម​បញ្ជាក់​ផង​ដែរ​ នៅ​មុន​ព្រឹត្តិការណ៍ World Cup ខ្សែ​ប្រយុទ្ធ​បារាំង Griezmann បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​នឹង​បន្ត​លេង​ឲ្យ​ក្លឹប Atletico Madrid។ នា​ពេល​កន្លង​ទៅ ក្លឹប Barcelona ត្រូវ​បាន​រាយការណ៍​ថា មាន​ការ​ចាប់​អារម្មណ៍​ខ្លាំងក្នុង​ការ​ទិញ​កីឡាករ។

ឆ្នាំ ២០១៨ អាច​រាប់​បាន​ថា ជា​ឆ្នាំ​ជោគជ័យ​មួយ​ក្នុង​អាជីព​ Griezmann។ ខ្សែ​ប្រយុទ្ធ​បាន​ឈ្នះ​ពាន Europa League កាល​ពី​ខែ​ឧសភា ខណៈ​បាន​ឈ្នះ World Cup នៅ​រយៈ​ពេល ២ ខែ​ក្រោយ​មក។ Griezmann ក៏​ទើប​តែ​បាន​ឈ្នះ​ពាន UEFA Super Cup ក្នុង​ថ្ងៃ​នេះ ក្រោយ​ក្លឹប Atletico Madrid បាន​យក​ឈ្នះ​ Real Madrid ក្នុង​លទ្ធផល ៤-២៕

ប្រភព៖ Sport English   ប្រែ​សម្រួល៖ ហ៊ីម រស្មី