ចិន ចង់វ៉ាផ្ដាច់អាមេរិកក្លាយជាមហាអំណាចពិភពលោក

  • 2018-08-17 02:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ប្រទេស​ជុំវិញ​ពិភពលោក​ក្នុង​គោល​បំណង​វាយ​បំបាក់​អាមេរិក​ក្លាយ​ជា​មហា​អំណាច​ពិភពលោក។

យោង​តាម​មន្ត្រី​ភ្នាក់​ងារ CIA លោក Michael Collins ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា "ប្រធានាធិបតី​ចិន​លោក Xi Jinping និង​របប​របស់​លោក កំពុង​ធ្វើ​សង្គ្រាម​ត្រជាក់​ជាមួយ​អាមេរិក។ នៅ​ចុង​បញ្ចប់ ពួកគេ​ចង់​ឲ្យ​ប្រទេស​ទាំង​អស់​ជុំវិញ​ពិភពលោក ងាក​មក​គាំទ្រ​ចិន​ជា​ជាង​អាមេរិក​នៅ​ពេល​ដែល​សម្រេច​ចិត្ត​លើ​បញ្ហា​នយោបាយ។"

(មន្ត្រី​ភ្នាក់​ងារ CIA លោក Michael Collins)

ជាមួយគ្នា​ដែរ នាយក FBI លោក Christopher Wray ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា "ខ្ញុំ​គិត​ថា​ប្រទេស​ចិន គឺ​ជា​ប្រទេស​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ និង​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​បំផុត ហើយលំបាក​បំផុត​របស់​អាមេរិក។”

(នាយក FBI លោក Christopher Wray)

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​បាន​បង្ហាញ​ជំហរ​ថា​អាមេរិក​គួរ​តែ​សម្រេច​ចិត្ត​ថា​តើ​ចិន​គឺ​ជា​សត្រូវ​ពិត​ប្រាកដ ឬ​ក៏​គ្រាន់​តែ​ជា​ដៃ​គូរ​ប្រកួត​ប្រជែង​ប៉ុណ្ណោះ​ឬ​យ៉ាង​ណា។ បើ​មិន​ដូច្នោះ​ទេ អាមេរិក​គួរ​តែ​ដាក់​ដែន​កំណត់​មួយ​ច្បាស់​លាស់​ឲ្យ​បាន​ទាន់​ពេល​វេលា៕

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន