Galaxy Note 9 ស្រោប​មាស​សុទ្ធ​ ១ គីឡូក្រាម​ ដឹង​តម្លៃ​ច្បាស់​ជា​​ស្លុត​

  • 2018-08-17 02:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​Galaxy Note 9 បាន​ចេញ​លក់​ក្នុង​តម្លៃ​ខ្ទង់​ ៩៩៩ ដុល្លារ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ដោយ​មាន​អង្គ​ផ្ទុក​ទំហំ​ ១២៨ GB និង​មាន​ជម្រើស​ពណ៌​ចំនួន​ ៤។

ដោយ​យល់​ថា​តម្លៃ​ និង ពណ៌​នៃ​ស្មាតហ្វូន​នេះ​នៅ​មិន​ទាន់​អស្ចារ្យ​ខ្លាំង ក្រុមហ៊ុន​ Caviar ដែល​ជំនាញ​ខាង​ច្នៃ​ទូរសព្ទ​ប្រណិតៗ​ បាន​សម្រេច​ផលិត​ Note 9 ស៊េរី​ពិសេស​ មាន​ស្រោប​ដោយ​មាន​សុទ្ធ​ទម្ងន់​ ១ គីឡូក្រាម​ឯណោះ។

វា​មាន​ឈ្មោះ​ថា​ Galaxy Note 9 Fine Gold Edition ដែល​លក្ខណៈ​សម្បត្តិ​នៃ​ផ្នែក​ខាង​មុខ​មិន​មាន​ប្រែ​ប្រួល​នោះ​ទេ ខុស​ប្លែក​តែ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ។ ទូរសព្ទ​ស៊េរី​ពិសេស​នេះ​ត្រូវ​បាន​គេ​កំណត់​តម្លៃ​លក់​លើ​ទីផ្សារ​ប្រទេស​រុស្សី​​ក្នុង​តម្លៃ​ប្រមាណ​ ៦ ម៉ឺន​ដុល្លារ ហើយ​បើ​ចង់​បាន​ម៉ាស៊ីន​ទំហំ​ ៥១២ GB ត្រូវ​ថែម​លុយ​ខ្ទង់​ ១ ពាន់​ដុល្លារ​ទៀត៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង