ហូឡង់បង្កើតកសិដ្ឋានបណ្ដែតទឹកដំបូងបង្អស់ ព្រោះហេតុផលមួយ (មានវីដេអូ)

  • 2018-08-17 03:47:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិដ្ឋាន​ចិញ្ចឹម​គោ​បណ្ដែត​ទឹក​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក នឹង​បើក​ដំណើរ​ការ​នៅ​កំពង់​ផែ​នៃ​ទីក្រុង Rotterdam ប្រទេស​ហូឡង់​នា​ចុង​​ឆ្នាំ​នេះ។

ក្រុមហ៊ុន​ហូឡង់​មួយ​ឈ្មោះ​ថា Beladon ជា​ម្ចាស់​កសិដ្ឋាន​នេះ​កំពុង​ដំណើរ​ការ​កសិដ្ឋាន​បណ្ដែត​ទឹក​នេះ​ដោយ​ចិញ្ចឹម​គោ​ចំនួន ៤០ ក្បាល និង​យក​ទឹក​ដោះ​ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីន។ យោង​តាម BBC ឲ្យ​ដឹង​ថា ការ​បង្កើត​កសិដ្ឋាន​ក្នុង​ទី​ប្រជុំ​ជន​នេះ គឺ​ក្នុង​គោល​បំណង កាត់​បន្ថយ​ចម្ងាយ​នៃ​ការ​ដឹក​ជញ្ជូន​ផលិត​ផល និង​ជួយ​ការ​ពារ​បរិស្ថាន​ដោយ​កាត់​បន្ថយ​ផ្សែង​ពុល​ពី​ឡាន​ដឹក​ជញ្ជូន។

គួរ​បញ្ជាក់​ថា ជាមួយ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ត្រៀម​សម្រាប់​កំណើន​ប្រជាជន​ដ៏​ខ្លាំង​ក្លា​ដែល​នឹង​កើន​ឡើង​ដល់ ៩,៨ ពាន់លាន​នាក់​ក្នុង​ឆ្នាំ ២០៥០​ខាង​មុខ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន