ទម្លាយអាថ៌កំបាំងរៀនវិធីធ្វើស្ទីលអបអរថ្មីរបស់ Alli តាមពិតងាយសោះ
- 2018-08-17 07:58:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយអាថ៌កំបាំងរៀនវិធីធ្វើស្ទីលអបអរថ្មីរបស់ Alli តាមពិតងាយសោះ
ចន្លោះមិនឃើញ
ជាការពិតស្ទីលអបអរថ្មីរបស់ខ្សែបម្រើរបស់ Spurs កីឡាករ Dele Alli កំពុងមានការពេញនិយមនិងមានអ្នករៀនធ្វើតាមច្រើន។ ក្រោយបង្ហាញវីដេអូ ល្បែង "The Dele Alli Challenge” ម្សិលមិញ ឃើញថា អ្នកខ្លះថាស្រួល ខ្លះទៀតថាលំបាកទម្រាំធ្វើត្រូវ ឯមួយចំនួនទៀតនៅតែធ្វើមិនចេញ។
នៅពេលនេះដើម្បីស្រាយចម្ងល់ វីដេអូខាងក្រោមនឹងបង្រៀនប្រិយមិត្តពីវិធីធ្វើស្ទីលអបអរថ្មីរបស់ Alli។ មើលតាមវីដេអូវាមិនពិបាកអ្វីទេ អ្នកទាំងអស់គ្នាគ្រាន់តែធ្វើដៃជាសញ្ញា "OK” រួចបត់ម្រាមដៃ៣ដែលនៅសល់ចុះ បន្ទាបមកទៀតគ្រលាស់មកខាងលើថ្ងាសនោះនឹងធ្វើបាន។ មិនបាច់បកស្រាយច្រើននាំតែពិបាក មើលវីដេអូខាងក្រោម រួចរៀនទាំងអស់គ្នា៖