ឱកាសការងាររដ្ឋ មកដល់ហើយ លក្ខខណ្ឌពិសេសទៀត! ២០កន្លែង នៅក្រសួងដែនដី
- 2018-08-17 08:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសការងាររដ្ឋ មកដល់ហើយ លក្ខខណ្ឌពិសេសទៀត! ២០កន្លែង នៅក្រសួងដែនដី
ចន្លោះមិនឃើញ
ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានជូនដំណឹងស្ដីពីការ ជ្រើសរើសបុគ្គលិក សម្រាប់សិស្សនិស្សិត និងមន្ត្រីរាជការទូទៅ ដែលរស់នៅខេត្ត ក្រុង គោលដៅចំនួន ៧។
ការប្រលងនេះ ក្រសួងបានផ្ដល់អាទិភាពចំពោះ មន្ត្រីរាជការទូទៅ និងនិស្សិតជាជនពិការ និងជនជាតិដើមភាគតិច ដែលអាចបំពេញការងារបាន។
សម្រាប់បេក្ខជន ដែលមានសញ្ញាប័ត្របរិញ្ញាបត្រឡើងទៅ ដើម្បីចូលបម្រើការងារ ក្របខណ្ឌ "ក" អាចចូលរួមដាក់ពាក្យ។
ក្រសួងជ្រើសរើស សរុប ២០កន្លែង។ សម្រាប់រាជធានីភ្នំពេញ ១២កន្លែង ទៅតាមជំនាញខុសគ្នា ដើម្បីចូលបម្រើការ នៅទីស្ដីការក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់។
ចំណែកនៅតាមបណ្ដាខេត្ត ក្រសួងក៏ប្រកាសរើសបេក្ខជន ដើម្បីចូលបម្រើការនៅតាមមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៨កន្លែង។ នៅតាមខេត្តចំនួន ៦នេះ
១. ខេត្តព្រៃវែង ចំនួន ១កន្លែង
២. ខេត្តព្រះសីហនុ ចំនួន ២កន្លែង
៣. ខេត្តកំពង់ឆ្នាំង ចំនួន ២កន្លែង
៤. ខេត្តបន្ទាយមានជ័យ ១កន្លែង
៥. ខេត្តកំពត ចំនួន ១កន្លែង
៦. ខេត្តត្បូងឃ្មុំ ចំនួន ១កន្លែង
កាលបរិច្ឆេទថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨។
លក្ខខណ្ឌជ្រើសរើស
មានសញ្ជាតិខ្មែរ
លក្ខខណ្ឌអាយុមានចែកជា២ផ្នែក
១. មិនលើស ៣៥ឆ្នាំ គិតត្រឹមថ្ងៃប្រលង ករណីមានសញ្ញាប័ត្របរិញ្ញាបត្រ
២. មិនលើស ៤០ឆ្នាំ គិតត្រឹមថ្ងៃប្រលង ករណីមានសញ្ញាប័ត្របរិញ្ញាបត្រ
ត្រូវបានលើកលែងលក្ខខណ្ឌអាយុ ចំពោះបេក្ខជន ជាមន្ត្រីរាជការទូទៅ និងបេក្ខជនជានិស្សិតមានសញ្ញាបត្របណ្ឌិតឡើងទៅ
ត្រូវមានលិខិតអនុញ្ញាតពីប្រធានស្ថាប័ន ចំពោះបេក្ខជនជាមន្ត្រីរាជការទូទៅ
លើកទឹកចិត្តដល់បេក្ខជនជានិស្សិត និងមន្ត្រីរាជការទូទៅដែលរស់នៅតាមគោលដៅ
ផ្ដល់អាទិភាពចំពោះមន្ត្រីរាជការទូទៅ និងនិស្សិតជាជនពិការ និងជនជាតិដើមភាគតិច ដែលអាចបំពេញការងារបាន
ត្រូវបម្រើការងារនៅតាមគោលដៅ យ៉ាងតិច ៥ឆ្នាំ ក្រោយប្រលងជាប់។
សូមអានព័ត៌មានលម្អិតក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងខាងក្រោម។
បេក្ខជនអាចទាញយកពាក្យសុំប្រលងប្រជែង ចុចនៅទីនេះ
ប្រភព Link ទីភ្នាក់ងារជាតិមុខរបរ និងការងារ