រឿងពិតពីក្រោយតារាម៉ូដែលខ្មែរ ហ៊ានថតស្រាតបង្ហោះលើហ្វេសប៊ុកគ្មានអៀនខ្មាសអីបន្ដិច

  • 2018-08-17 08:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​​បន្តិច​​វីដេអូ​ និង​រូប​ថត​ស្រាត​​តារា​ម៉ូដែល​ខ្មែរ​ម្នាក់​ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​ពាសពេញ​បណ្ដាញ​ទំនាក់​ទំនង​សង្គមហ្វេសប៊ុក ធ្វើឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ដោយ​មិន​នឹក​ស្មាន​ថា នាង​​បង្ហោះ​រូប​អាក្រាត​កាយ​គ្មាន​ការ​ខ្មាស​អៀន​សូម្បី​តែ​បន្តិច។

លោក ទឹម វ៉យុ និង Chiva Pech

បើ​តាម​លោក ទឹម វ៉ាយុ ធ្លាប់​ថត​រូប​​សិច​ស៊ី​ជាមួយ​​តារា​ម៉ូដែល​ខាង​លើ​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​​ស្រី​ស្អាត​ម្នាក់​ហ៊ាន​ថត​រូប​​អាក្រាត​កាយ​បង្ហោះ​លើ​ហ្វេសប៊ុក​មិន​ខ្លាច​ការ​រិះគន់​ពី​សំណាក់​មហា​ជន​​ដោយ​សារ​តែ​នាង​​ យល់​ថា​នេះ​គឺ​ជា​សិល្បៈ​នៃ​ការ​ថត​រូ។ ស្រី​ស្អាត​រូប​នេះ​មាន​ ឈ្មោះ​ Chiva Pech លោក​ស្គាល់​តាម​រយៈ​កញ្ញា ឌុច លីដា អំឡុង​ខែ មីន ឆ្នាំ ២០១៨ ។ ចំណែក​ឯ​រឿង​​​​ស្រី​ស្អាត​រូប​នេះ​ចូល​សិល្បៈ​តាំង​ពី​ពេល​ណា​លោក​អត់​ដឹង​នោះទេ។

មូល​ហេតុ​នៃ​ការ​ថត​រូប​ស្រាត​ខាង​លើ​​តារា​ម៉ូដែល​ Chiva Pech ឲ្យ​ដឹង​ថា៖" ចាស​ បង​ខ្ញុំ​ថត​រូប​នេះ​គឺ​ជា​លក្ខណៈ សិល្បៈ​មិន​បាន​អ្វី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរឡើយ។ ​មិន​ចាំបាច់​តែ​ស្លៀក​ពាក់​ជិតៗ​ថត​បាន​ហៅ​ថា​សិល្បៈនោះទេ។ ម្យ៉ាង​ទៀត​ខ្ញុំ​ចង់​បញ្ជាក់​ ខ្ញុំ​ថត​ហ្នឹង​ក៏​នៅ​មាន​ការ​បិទបាំង​ដែរ​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ទាំងអស់ទេ"។

អត្ថបទ៖ ឆុង ស៊ីណាន