ឱក សុគន្ធ​កញ្ញា អត់​ Make Up មិន​ស្មាន​សម្រស់​ដល់​ម្លឹង​

  • 2018-08-18 07:13:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តែង​តែ​បង្ហាញ​ខ្លួន​ជាមួយ​មុខ​មាន​គ្រឿង​សម្អាង និង​ការ​តុបតែង​កាយ​យ៉ាង​សម្អិត​សម្អាង​ពេល​ចូលរួម​កម្មវិធី​នានា​ ​កំពូល​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា ​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ប្លែក​ភ្នែក​​នូវ​រូប​​​គ្មាន​ក្រែម​ម្សៅ​ ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​។

​សម្រស់​​របស់​ម្ចាស់​បទ​ "អារម្មណ៍​ពេល​ខ្លះ" បើ​ទោះ​ជា​មិន​​តែង​មុខ​ក៏​ដោយ ក៏​នៅ​តែ​ផូ​រផង់​ស្រស់​ស្អាត គយ​គន់​មិន​ជិន​ណាយ។ ប្រិយ​មិត្ត​សរសើរ​មិន​ដាច់​ពី​មាត់​នូវ រូប​សម្រស់​របស់​តារា​ស្រី​លេច​ធ្លោ​រូប​នេះ គួរ​ឲ្យ​ស្រលាញ់​ណាស់ កាន់​តែ​​ស្អាត​ប្លែក​ពី​មួយ​ថ្ងៃ​ៗ៕

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម