មើល​វីដេអូ​ថ្មី​បំផុត​ពី Apple Park តម្លៃ ៥ ពាន់​លាន​ដុល្លារ​តាំង​ពី​ចាក់​ដី​សង់​រហូតចេញ​រូប​រាង(វីដេអូ)

  • 2018-08-19 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វីដេអូ​ថ្មី​ចុង​ក្រោយ​មួយ​ដែល​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ Apple Park នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​បង្ហោះ​ឡើយ​ដោយ​គណនី​ YouTube មួយ។

ទ្វារ​កញ្ចក់​ខាងមុខទំហំ​យក្ស​

វីដេអូ​ថ្មី​បង្ហាញ​ថា​​ទីស្នាក់ការ​តម្លៃ​ ៥ ពាន់​លានដុល្លារ​នេះ​កាន់​តែ​មាន​ភាព​បៃតង​ជាង​មុន ដោយ​មាន​ដើម​ឈើ​រាប់​ពាន់​ដើម​ត្រូវ​បាន​ដាំ​ នៅ​ច្រើន​ទីតាំង។ គេ​បាន​ឃើញ​ពី​ទីវាល​សម្រាប់​លេង​បាល់​ទះ និង បាល់​បោះ រួម​ទាំង​សកម្មភាព​របស់​​កម្មករ​កំពុង​ថែ​រក្សា​អគារ​ផង​ដែរ។

Apple Park ពេលចាក់​ដី​សង់

នៅ​ក្នុង​ Apple Park មាន​​សាង​សង់​នូវ​អគារ​ជា​ច្រើន​ នៅ​លើ​ផ្ទៃ​ដី​ទំហំ​ ២៦ ម៉ឺន​ការ៉េ។ អគារ​មេ​នៅ​ចំ​កណ្ដាល​មាន​ប្រើ​នូវ​ផ្ទាំង​កញ្ចក់​ក្រាស់​ៗ​ធ្វើ​ជា​ជញ្ជាំង​ ដែល​អាច​មើល​ឃើញ​​ទិដ្ឋភាព​​នៅ​ខាង​ក្នុង​ ហើយ​នៅ​លើ​ដំបូល​មាន​ក្រាល​ដោយ​បន្ទះ​សូឡារ​​​​ដើម្បី​ផ្គត់ផ្គង់​ថាមពល​ដល់​ទីស្នាក់ការ​ទាំង​មូល។

ពិសេស​ជាង​នេះ​ទៀត​គឺ ទ្វារ​កញ្ចក់​អស្ចារ្យ​មួយ​ខាង​មុខ មាន​ទំហំ​ធំ​អាច​រុញ​ចេញចូលបាន ប្រៀប​ដូច​ជា​ផ្ទាំង​កញ្ចក់​នៅ​ក្នុង​ខ្សែភាពយន្ត​បែប​វិទ្យាសាស្ត្រយ៉ាងអ៊ីចឹង​ដែរ។

តោះ! កុំ​ឲ្យ​ខាត​ពេល​យូរ​មក​ទស្សនា​វីដេអូ៖

អានអត្ថបទ​បន្ត៖

ប្រភព៖ Businessinsider | YouTube   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម