ទាំងភ័យ ទាំងរំភើប! សិស្សបាក់ឌុប មិនភ្លេចឡើយការបន់ស្រន់មុនថ្ងៃប្រឡង

  • 2018-08-19 08:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សល់១ថ្ងៃទៀតទេ ពោលគឺនៅថ្ងៃស្អែក ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងចូលមកដល់ ដូចតាមការកំណត់ របស់ក្រសួងអប់រំ យុវជន និងកីឡា។ មុនថ្ងៃប្រលង ២០ និង ២១ សីហា ២០១៨ មកដល់ ច្បាស់ណាស់ បេក្ខជនគ្រប់រូប បានខិតខំរៀន និងត្រៀមខ្លួនជាស្រេចដើម្បីទៅប្រលង។

បន្ថែមពីនេះ ជំនឿ នៃការស្រោចទឹក សុំពរជ័យ ពីព្រះសង្ឃ ដើម្បីសុខសប្បាយ ក្នុងចិត្ត និងផ្លូវកាយ នៅតែដក់ជាប់ក្នុងអារម្មណ៍របស់សិស្សបាក់ឌុប ក៏ដូចជាប្រជាជនខ្មែរទូទៅ។

ក្នុងកិច្ចសម្ភាសជាមួយ Sabay សិស្សបាក់ឌុប ៣នាក់ បានប្រាប់ពីអារម្មណ៍របស់ខ្លួនអមដោយទឹកមុខរីករាយថា មកដល់ពេលនេះ ខ្លួនបានត្រៀមខ្លួនរួចរាល់ទៅប្រលង។ ប្អូនស្រីទាំងបីរូប គឺជាសិស្សថ្នាក់ទី១២ រៀននៅតាមវិទ្យាល័យខុសៗគ្នា នៅក្នុងរាជធានីភ្នំពេញ។

យុវតីស្រស់ស្អាតទាំងបីនាក់ បានបញ្ជាក់ថា បើទោះជាពេលនេះទឹកមុខស្រស់ថ្លាមែន ប៉ុន្តែបើនិយាយពីអារម្មណ៍ពិត គឺមានភាពអន្ទះសារ និងភ័យព្រួយខ្លះៗ ស្រដៀងៗគ្នា។ ដូច្នេះក្រុមសិស្សបាក់ឌុបទាំងនេះ សម្រេចនាំគ្នា មកស្រោចទឹក នៅវត្តកំសាន្ត ក្នុងខណ្ឌច្បារអំពៅ ដើម្បីសុំសំណាងល្អ កុំឲ្យភ័យព្រួយ តាមការណែនាំពីចាស់ទុំក្នុងគ្រួសារ។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

សូមបញ្ជាក់ថា សម័យប្រលង ២០ និង ២១ សីហា ២០១៨នេះ មានសិស្សដែលបានដាក់ពាក្យប្រឡងចំនួន ១១៧ ០៦១ នាក់ សម្រាប់ចូលរួមប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។

អត្ថបទ៖ ពៅ រក្សា