អស់ស្ទះ! BamBam ទម្លាយ​ថា គ្រួសារ​លោក មាន​ភោជនីយដ្ឋាន​កូរ៉េដល់ទៅ ៥០ កន្លែង​នៅ​ប្រទេស​ថៃ

  • 2018-08-19 06:40:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៨​ ខែ​សីហា​នេះ ក្នុង​ភាគ​​ថ្មី​នៃ​កម្មវិធី "Knowing Brothers” សមាជិក​ក្រុម GOT7 តារា​ចម្រៀង BamBam បាន​ទម្លាយ​ប្រាប់​សមាជិក​ក្នុង​កម្មវិធី​នោះ​ថា លោក និង​ម្ដាយ​របស់​លោក​មាន​ភោជនីយដ្ឋាន​ម្ហូប​កូរ៉េ​ចំនួន ៥០ កន្លែង​ឯណោះ ក្នុង​ប្រទេស​ថៃ។

ជាមួយ​នឹង​ការ​ទម្លាយ​ប្រាប់​នេះ​ដែរ តារា​ចម្រៀង​រូប​នេះ បាន​ប្រាប់​សមាជិក​ក្នុង​កម្មវិធី​នោះ​ថា ប្រសិន​បើ​នរណា​ម្នាក់​អាច​ឆ្លើយ​សំនួរ​របស់​លោក​ត្រូវ ពួកគេ​នឹង​ទទួល​បាន​ការ​ញ៉ាំ​អាហារ​ដោយ​មិន​គិត​លុយ​ក្នុង​ភោជនីយដ្ឋាន​របស់​លោក។

អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​នោះ​គឺ​ថា លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​សន្យា​របស់​លោក​ គឺ​សម្រាប់​តែ​ថ្លៃ​ញ៉ាំ​អាហារ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មែន​ចេញ​ទាំង​​ថ្លៃ​សំបុត្រ​យន្តហោះ​ឲ្យ​ទៀត​នោះ​ទេ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា