តើអ្នកសិក្សាគួរចេះជំនាញអ្វីផ្សេង ក្រៅពីជំនាញកំពុងសិក្សាឬទេ?
- 2018-08-19 08:13:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកសិក្សាគួរចេះជំនាញអ្វីផ្សេង ក្រៅពីជំនាញកំពុងសិក្សាឬទេ?
ចន្លោះមិនឃើញ
ជំនាញទន់ត្រូវអ្នកជំនាញ និងស្ថានប័នធ្វើការលើវិស័យសេដ្ឋកិច្ចខ្លះចាត់ទុកថាជាជំនាញមួយសំខាន់សម្រាប់សតវត្សរ៍ទី២១នេះ ដោយសារតែការប្រែប្រួលនៃពិភពលោក។
ដ្បិតអីជំណាញដូចជាវេជ្ជបណ្ឌិតផ្នែកវះកាត់ ជំនាញផ្នែកវិភាគហានិភ័យក្នុងវិស័យធនាគារ និងជំនាញរូបវិទ្យាបំបែងធាតុអាតូម ជាដើមពិតជាសំខាន់ តែថាជំនាញការគិតបែបស៊ីជម្រៅ ជំនាញទំនាក់ទំនង ភាសា ជំនាញអង្កេត សុទ្ធសឹងជាអ្វីដែលអ្នកសិក្សាលើជំនាញវិទ្យាសាស្រ្តពិត ឬ ធុរកិច្ចមិនអាចចោលបាន។
ការសិក្សាលើជំនាញទន់ទាំងនេះត្រូវបានក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញខ្លះជឿថាជាមូលដ្ឋានដែលអាចឲ្យអ្នកធ្វើការបានដឹង និងយល់ពី ជីវិតរបស់មនុស្ស និងបង្កើនផលិតភាពការងារ។ អ្នកទាំងនោះជឿងថាជំនាញទាំងនេះគឺ ជាអ្នកកំណត់នូវភាពជោគជ័យ និងជាជំនាញនៃភាពជាអ្នកដឹកនាំ ដែលខុសគ្នាពីពេលដែលសង្គ្រាមលោកលើកទី២ទើបបញ្ចប់ ជំនាញវិទ្យាសាស្រ្តពិតជាអាទិភាពសំខាន់។
អ្នកដឹកនាំគឺជាបុគ្គលដែលអាចយល់ និងមានទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋានជុំវិញខ្លួន និងជាអ្នកដែលអាចមើលឃើញពីទិដ្ឋភាពទាំងមូលដើម្បីរកវិធីសមស្របណាមួយសម្រាប់តម្រូវតាមកាលៈទេសៈ។
វិនិយោគិន Mark Cuban និយាយថាទីផ្សារកាងារនៅអនាគតដ៏ខ្លីខាងមុខនឹងមិនសូវត្រូវការអ្នកមានតែជំនាញរឹងនោះទេ ដោយថាការងារទាំងនេះកំពុងជំនួសដោយម៉ាស៊ីនកុំព្យូទ័រ តែលោកថាជំនួសមកវិញសហគ្រាសត្រូវការអ្នកមានជំនាញរៀបចំទិន្ន័យ និងព័ត៌មានសម្រាប់មនុស្ស។
ទោះយ៉ាងណាមិនមែនគ្រប់គ្នាសុទ្ធតែជឿថាជំនាញទន់នេះសំខាន់នោះទេ និយោជកខ្លះផ្តោតការជ្រើសរើសបុគ្គលិកលើជំនាញពិតប្រាដកដែលទទួលបានពីសាលា។ ថ្វីបើនិយោជកអាចគិតថាជំនាញទន់សំខាន់ តែអ្នកទាំងនោះនឹងចោទជាសំណួរថាតើជំនាញមួយណាដែលពួកគេត្រូវការជាអាទិភាពសម្រាប់ស្ថាប័ន៕