ខ្លាច​អតិថិជន​អន់​ចិត្ត​ Sony ធ្វើ​រូប​ក្រាហ្វិក​ពន្យល់​(វីដេអូ)

  • 2018-08-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony ដឹង​ថា​គ្រប់គ្នា​ចង់​ប្រើ​ Android Pie ហើយ​សន្យានឹង​​ចេញ​ត្រឹម​ខែ​ វិច្ឆិកា​​ឆ្នាំនេះ។ ខណៈស្មាតហ្វូន​​ដទៃ​បាន​ភ្លក់​បទពិសោធន៍​ទៅ​ហើយ​ Sony បាន​ចេញ​ក្រាហ្វិក​ទិន្នន័យ​បង្ហាញ​ពី​ដំណើរការ​អាប់ដេត​ ដើម្បី​ជម្រះមន្ទិល​ហេតុផល​ការ​អាប់ដេត​ Android យឺត​របស់​ខ្លួន។

មែនទែន​ទៅ​ នេះ​មក​ពី​ម៉ាស៊ីន​ ដែល​ Sony ត្រូវ​ពង្រឹង​ប្រព័ន្ធ​ OS សម្រាប់​ Hardware ដើម្បី​ប្រាកដ​ត្រូវ​តាម​ស្តង់ដារ​ប្រព័ន្ធ​ Android ថ្មី។

ដំណើរការ​អាប់ដេត​ប្រព័ន្ធ​លើ​ស្មាតហ្វូនក្រុមហ៊ុន​ផ្សេង ក្រៅ​ពី Google ក៏​ប្រហែល​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ។ 

ពេល​មាន​កំណែទម្រង់​ថ្មី​

១) Platform Development Kit

ពីរ​បី​សប្តាហ៍​មុន​ពេល​ចេញ​ជំនាន់​ Android ថ្មី​ ខាង​ Google បាន​ផ្ញើ​ Platform Development Kit (PDK) មក​កាន់​ក្រុមហ៊ុន ដើម្បី​សិក្សា​អភិវឌ្ឍ​។

២) Build the Foundations

ការងារ​ពិតប្រាកដ​នឹង​ចាប់ផ្តើម​ គឺ​ការ​ធ្វើ​ឲ្យ Software ថ្មី​ ដំណើរការ​លើ​ប្រព័ន្ធ​។

៣) HAL

HAL (Hardware Abstraction Layer) ធ្វើ​យ៉ាង​ណា​ឲ្យ​រាល់​ Chip ផ្សេងៗ​គ្នា​ អាច​ដំណើរការ​ជាមួយ​ Software ថ្មី​។

៤) Implement the Basics

បន្ទាប់​ ជា​ការងារ​របស់​ Software Engineer សម្រាប់​ដំណើរការ​មុខងារ​លើ​ស្មាតហ្វូន​ រួម​មាន​៖

  • Phone calls
  • Messaging
  • Internet Connectivity

៥) មុខងារបន្ថែម

បន្ទាប់​ បញ្ចូល​មុខងារ​បន្ថែមរួមមាន​៖​

  • Lockscreen
  • Contacts
  • Music
  • Movies
  • Album
  • Camera
  • Smart Stamina
  • Xperia Assist
  • Email

៦) ការ​សាកល្បង​ខាង​ក្នុង​

ចេញ​ប្រើ​ជំនាន់​ថ្មី​ឲ្យ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ ប្រើ​សាកល្បង​ប្រចាំថ្ងៃ​ ដើម្បី​ដោះស្រាយ​បញ្ហា​ ក្រែង​បាត់​មុខងារ​ណា​មួយ​។​

៧) ការ​សាកល្បង​ខាងក្រៅ​

ក្នុង​ពេល​ជាមួយ​គ្នា​ ក៏​មាន​ការ​សាកល្បង​ពី​អ្នក​នៅ​ខាងក្រៅ​ Sony ផង​ដែរ​ ផ្ដោត​លើ​ ដំណើរការ​រលូន​ និង​ល្បឿន​។ ក្រោយ​គ្រប់​យ៉ាង​ឃើញ​ថា​ មាន​ការ​ពេញចិត្ត​ ជា​ពេល​ Submit សម្រាប់​យក​វិញ្ញាបនបត្រ។​

Certification និង​ Approval

៨) ត្រូវ​តាម​ស្តង់ដារ​ខ្ពស់​

ធានា​ថា​គ្រប់​យ៉ាង​ ត្រូវ​តាម​ស្តង់ដារ​បច្ចេកវិទ្យា​ដូចជា​ Bluetooth និង​ Wi-Fi ដោយ​ចំណុច​ចម្បង​ធានា​ពី​គុណភាព​ និង​ល្បឿន​ភ្ជាប់​ប្រើ​ រាល់​ Device។

៩) Hello Operator

Operator ជា​ដៃគូ​ មួយ​ចំនួន​ប្រហែល​ត្រូវ​ការ​ជំនាន់​ Software ជាក់លាក់​ណា​មួយ​ ក្នុង​ការ​សាកល្បង​ ផ្តល់​ការ​អនុម័ត​ បើ​គ្រប់​យ៉ាង​ដំណើរការ​។​

១០) ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​

ពេល​ទទួល​បាន​រាល់​ វិញ្ញាបនបត្រ​ និង​ សេចក្តី​សម្រេច​ពាក់ព័ន្ធ​នានា​ ក្រុមហ៊ុន​អាច​ចេញ​ជំនាន់​ចុងក្រោយ​របស់​ Android ទៅ​កាន់​អ្នក​ប្រើប្រាស់។

១១) ការ​ត្រួត​ពិនិត្យ​បន្ថែម​

ក្រោយ​ចេញ​ឲ្យ​ប្រើប្រាស់​ ក្រុមហ៊ុន​បន្ត​ត្រួត​ពិនិត្យ​ និង​ Support តាម Forums និង​បណ្ដាញ​សង្គម​។ ទិន្នន័យ​ទាំង​នេះ​ អាច​មាន​ប្រយោជន៍​ ជួយ​ក្រុមហ៊ុន​ចេញ​កំណែទម្រង់​លើក​ក្រោយ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge   ប្រែ​សម្រួល៖ ប៊ុនធឿន