មកស្គាល់អគារខ្ពស់បំផុតប្រចាំទ្វីបទាំងអស់លើលោក
- 2018-08-20 13:29:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់អគារខ្ពស់បំផុតប្រចាំទ្វីបទាំងអស់លើលោក
ចន្លោះមិនឃើញ
អត្ថបទសូមណែនាំប្រិយមិត្តអំពីអគារខ្ពស់បំផុតប្រចាំទ្វីបទាំងអស់លើពិភពលោក៖
៧.ទ្វីបអង់តាកទិច៖ អគារ Long Duration Ballon (LDB) Payload Preparation Buildings មានកម្ពស់ ៤៩ ហ្វីត (ជិត ១៥ ម៉ែត្រ) ស្ថិតនៅភាគខាងត្បូងកោះ Ross Island ទ្វីបអង់តាកទិច។ អគារត្រូវបានសាងសង់រួចរាល់នៅឆ្នាំ ២០០៥ ក្នុងន័យជាចំណែកមួយនៃមជ្ឈមណ្ឌលស្រាវជ្រាវសហរដ្ឋអាមេរិក ហើយគ្រប់គ្រងដោយស្ថាប័នមួយមានឈ្មោះថា មូលនិធិវិទ្យាសាស្ត្រជាតិ (National Science Foundation)។
៦.ទ្វីបអាហ្វ្រិក៖ អគារ Carlton Centre មានកម្ពស់ ៧៤០ ហ្វីត (ជាង ២២៥ ម៉ែត្រ)។ វាមាន ៥០ ជាន់ ហើយត្រូវបានសាងសង់រួចរាល់កាលពីឆ្នាំ ១៩៧៣។ អគារមានទីតាំងស្ថិតនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។
៥.ទ្វីបអាមេរិកខាងត្បូង៖ អគារ Gran Torre Santiago មានកម្ពស់ ៩៨០ ហ្វីត (ជិត ៣០០ ម៉ែត្រ) ហើយត្រូវបានសាងសង់រួចរាល់នៅឆ្នាំ ២០១២។ វាមាន ៦៤ ជាន់ និងមាន៦ជាន់ ជាជាន់ក្រោមដី។ អាគារមានទីតាំងស្ថិតនៅទីក្រុង Santiago ប្រទេសឈីលី។
៤.ទ្វីបអូស្យានី៖ អគារ Queensland Number One (Q1) មានកម្ពស់ ១០៦០ ហ្វីត (ជាង ៣២៣ ម៉ែត្រ)។ វាមាន៧៨ ជាន់ និងត្រូវបានសាងសង់រួចរាល់នៅឆ្នាំ ២០០៥។ អគារមានទីតាំងស្ថិតនៅរដ្ឋ Queensland ប្រទេសអូស្ត្រាលី។
៣.ទ្វីបអឺរ៉ុប៖ អគារ Lakhta Center មានកម្ពស់ ១៥១៦ ហ្វីត (ជាង ៤៦២ ម៉ែត្រ)។ វាមាន ៨៦ ជាន់។ វាមានទីតាំងស្ថិតនៅ Saint Petersburg ប្រទេសរុស្ស៊ី។
២.ទ្វីបអាមេរិកខាងជើង៖ អគារ One World Trade Center មានកម្ពស់ ១៧៧៦ ហ្វីត (ជាង ៥៤១ ម៉ែត្រ) និងមាន ១០៤ ជាន់។ អគារត្រូវបានសាងសង់រួចរាល់នៅឆ្នាំ ២០១៤។ វាមានទីតាំងស្ថិតនៅ Lower Manhattan រដ្ឋ New York សហរដ្ឋអាមេរិក។
១.ទ្វីបអាស៊ី៖ អគារ Burj Khalifa មានកម្ពស់ ២៧១៧ ហ្វីត (ជាង ៨២៨ម៉ែត្រ) និងមាន ១៦០ជាន់។ អគារត្រូវបានសាងសង់រួចរាល់នៅឆ្នាំ ២០១០។ វាមានទីតាំងស្ថិតនៅទីក្រុង Dubai រាជាណាចក្រអារ៉ាបរួម៕