ប៉ុន្មានសន្លឹកពី Hilux Revo TRD ឃើញហើយចង់ឡើងបើកហ្មង!
- 2018-08-20 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានសន្លឹកពី Hilux Revo TRD ឃើញហើយចង់ឡើងបើកហ្មង!
ចន្លោះមិនឃើញ
រថយន្ត Hilux Revo TRD ជារថយន្តដែលបំពាក់ដោយគ្រឿងតុបតែង TRD ដែលមានរូបរាងស្រស់ស្អាតទាក់ទាញចិត្តអ្នកប្រើប្រាស់។
Hilux Revo TRDត្រូវបានបំពាក់ជាមួយនិងគ្រឿងតុបតែង TRD នៅផ្នែកខាងមុខប៉ាណារបាំងការពារខ្យល់រំលេចដោយពាក្យ TRD ចង្កៀងសងខាង ផ្នែកខាងក្រោមមានរបាំងការពារម៉ាស៊ីន ផ្នែកចំហៀង រួមជាមួយផ្នែកខាងក្រោយត្រូវបានបំពាក់កាងមានភាពរឹងមាំ ដែលចាប់ជាប់ជាមួយតួរថយន្ត។
ទាំងនេះបានធ្វើឲ្យរថយន្ត Hilux Revo TRDមានលក្ខណៈបែបស្ព័រ និងកំពុងទទួលបានភាពពេញនិយមទាំងលើ ផ្នែកបច្ចេកវិទ្យា គុណភាព សុវត្ថិភាព ផាសុកភាព។ ជាមួយភាពរឹងមាំបានធ្វើឲ្យរថយន្តHilux Revo TRD អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ។
ក្នុងនេះផងដែរក៏មានការទទួលស្វាគមន៍ក្រុមប្រណាំងរថយន្ត TRD មកបីប្រទេសថៃដែលមកជួយចែករំលែកបទពិសោធន៍នៃការបើកបរក្នុងការប្រកួតប្រជែងបើកឆ្លងប្រទេស ជាមួយនិងបណ្ដាលរថយន្តផ្សេងទៀត។
មុនពេលមកដល់ប្រទេសកម្ពុជាក្រុមប្រណាំងរថយន្ត TRD បានធ្វើការចាប់ផ្ដើមចេញពីទីក្រុងបាងកកប្រទេសថៃ។ ការប្រកួតនេះធ្វើការឆ្លងកាតតំបន់ធំៗដូចជា ផាត់តាយ៉ា បូរីរាំ និងចូលមកដល់ប្រទេសកម្ពុជា ដោយឆ្លងកាត់ អូស្មាច់កំពង់ធំ កំពង់ចាម និងរាជធានីភ្នំពេញជាចំណុចបញ្ចប់៕
ចំពោះតម្លៃ និងលក្ខណៈបច្ចេកទេសរបស់រថយន្ត Hilux Revo TRD យ៉ាងណានេះ Sabay និងធ្វើការចុះផ្សាយនៅពេលក្រោយ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
ចុចអានបន្ត៖
តាមបច្ចេកទេស តើរថយន្តប្រើហ្គាសងាយបង្កការឆាបឆេះ ជាងយានយន្តប្រើសាំង?
មកថ្មីមួយទៀតហើយ ឡានយីហោដ៏ល្បីរបស់ស៊ុយអែត Volvo ជិតមកដល់ទីផ្សារកម្ពុជា