លេច​ធ្លាយ​ថ្ម​ iPad បង្ខំ​ឲ្យ​ហាង​ Apple ជម្លៀស​មនុស្ស​ចេញ​យ៉ាង​ទាន់ហន់​

  • 2018-08-20 03:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ​ ហាង​លក់​ផលិតផល​ Apple ផ្លូវ​ការ​មាន​ទីតាំង​ក្នុង​តំបន់ ​​Leidseplein នៃ​ទីក្រុង​ Amsterdam ប្រទេស​ហុល្លង់ ត្រូវ​បង្ខំ​ចិត្ត​ជម្លៀស​មនុស្ស​ចេញ​ពី​ហាង ដោយ​សារ​ iPad មួយ​គ្រឿង​មាន​បញ្ហា​ថ្ម។

អ្នក​តំណាង​ឲ្យ​ស្ថានីយ​ពន្លត់​អគ្គិភ័យ​នៃ​ទីក្រុង​ Amsterdam បាន​ឲ្យ​ដឹង​ថា​ ទំនង​ជា​កើត​មាន​ការ​លេច​ធ្លាយ​ថ្ម​ iPad ដោយ​​សារធាតុ​គីមី​នៃ​ថ្ម​បាន​បណ្ដាល​ឲ្យ​មនុស្ស​ ៣ នាក់​មាន​បញ្ហា​ផ្លូវ​ដង្ហើម។

រូបតំណាង

ពេល​ឃើញ​ iPad មាន​បញ្ហា​ បុគ្គលិក​ក្នុង​ហាង​បាន​ដាក់​ iPad ក្នុង​ប្រអប់​និង​បាន​ដាក់​ខ្សាច់​ចូល​ ហើយ​មនុស្ស​ក្នុង​ហាង​ក៏​ត្រូវ​ជម្លៀស​ចេញ​ភ្លាមៗ​​ផង​ដែរ។ មនុស្ស​ ៣ នាក់​ដែល​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ត្រូវ​បាន​សង្គ្រោះ​​នៅ​​កន្លែង​កើត​ហេតុ​ផ្ទាល់។

​​​សំណាង​ល្អ​នោះ​គឺ​ ទំនង​ជា​មិន​មាន​គ្រោះ​ថ្នាក់​ធំ​ដុំ​អ្វី​បាន​កើត​ឡើង​នោះ​ទេ ដោយ​ប៉ុន្មាន​នាទី​ក្រោយ​មក​បុគ្គលិក​ និង​អតិថិជន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ហាង​វិញ។ មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ច្បាស់​ថា​ថ្ម​របស់​ iPad គឺ​ជា​ថ្ម​របស់​ Apple ឬ ជា​ថ្ម​របស់​ក្រុមហ៊ុន​ផ្សេង​នោះ​ទេ ហើយ​ក៏​មិន​ច្បាស់​ថា​ការ​លេច​ធ្លាយ​បណ្ដាល​មក​ពី​​ការ​ជួសជុល​របស់​បុគ្គលិក​ក្នុង​ហាង​ Apple ឬ​យ៉ាង​ណា​នោះ​ទេ៕​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង