ចង់​ទិញ GoPro អត់​ស្គាល់​ទីតាំង​អាច​រក​តាម ៤ កន្លែងល្បីៗ​នៅ​ភ្នំពេញ

  • 2018-08-20 05:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​ប្រភេទ Action ដូចជា GoPro Hero6 ,Hero5 និង GoPro Fusion កំពុង​មានការ​ពេញ​និយម​មិនថា​យុវវ័យ ជា​ពិសេស​អ្នក​ចូលចិត្ត​ជិះ​ម៉ូតូ​ផ្សង​ព្រេង ឬ​ដំណើរកំសាន្ត​នានា។ ហាង​លក់ GoPro នៅ​កម្ពុជា​ក៏​មាន​តិច​តួច​ណាស់ ​ដូច​នេះ​ហើយ​ទើប​ធ្វើ​​ឲ្យ​អ្នក​ចាប់​អារម្មណ៍​​ចង់ទិញ ពិបាក​ក្នុង​ការ​រក​កន្លែង។

ដោយឡែក​ថ្ងៃ​នេះ Sabay ណែ​នាំ​ឲ្យ​ស្គាល់​​ហាង​ល្បីៗ​ ៤ កន្លែង​នៅ​ភ្នំពេញ​ ដែល​​អាច​រក​តាម​តម្រូវការ។

@SambokIT Store

រូបភាព៖ SambokIT

ហាង​នេះ​មាន​ទីតាំង​នៅ​​ម្តុំស្តុបមេភ្លើង​ ផ្លូវលេខ​៣៦០​ (កែង​មហាវិថី​ព្រះមុនីវង្ស​)។ SambokIT Store បើក​​ដំណើរការ​ជាង​​ ៤ ឆ្នាំ​មក​ហើយ។​ ហាង​នេះ​ល្បី​ខាង​លក់​ផលិតផល GoPro សុទ្ធ​ដូច​ជា GoPro Hero6 ,Hero5 និង GoPro Fusion។ ក្រៅ​ពី​នោះ ក៏​មាន​លក់ accessoriesប្លែកៗ​ជា​ច្រើន​ដែល​មាន​តម្លៃ​​​រៀងៗ​គ្នា។

  • ទំនាក់​ទំនង​​លេខ​ទូរសព្ទ 015 58 51 53។

@LAOR MAN

រូបភាព៖ LAOR MAN

ហាង​នេះ​មាន​ទីតាំង​នៅ​ខាង​ជើង​ផ្សារ​សូរិយា ផ្ទះ​លេខ ២៦ ផ្លូវ​លេខ ៥៣។ LAOR MAN មាន​លក់​ផលិតផល GoPro ជា​ច្រើន​តាំង​ពី GoPro Hero3 ,Hero5, GoPro Fusion និង Sony។ ហាង​នេះ​មាន​លក់​គ្រប់​ប្រភេទ​កាមេរ៉ា ទាំង​តូច​ធំ ឌ្រូន និង​ជើង Tripod របស់ GoPro ជា​ច្រើន។

  • អាច​ទំនាក់​ទំនង​​លេខ​ទូរសព្ទ 01070 219 345។

@Pro Mounts Cambodia

រូបភាព៖ LAOR MAN

ហាង​នេះ​មាន​ទីតាំង​នៅ​លើ​ផ្លូវ៣៩៦ សង្កាត់​បឹង​កេងកង ៣។ Pro Mounts Cambodia មាន​លក់​គ្រប់​ប្រភេទ GoPro និង Accessoriesប្លែកៗ​ជា​ច្រើន។ Pro Mounts Cambodia ល្បី​ខាងសេវា​ជួសជុល GoPro និង​ឌ្រូន​គ្រប់​ប្រភេទ។

  • អាច​ទំនាក់​ទំនង​​លេខ​ទូរសព្ទ 010 717182។

@ល្អ ល្អ ហាង​លក់​ម៉ាស៊ីនថត

រូបភាព៖ ល្អ ល្អ ហាង​លក់​ម៉ាស៊ីនថត

គ្រាន់​តែ​អាន​ឈ្មោះ ក៏​ដឹង​ថា មាន​លក់​កាមេរ៉ា​ដែរ។ ហាងល្អ ល្អ លក់​ម៉ាស៊ីនថត មាន​ទីតាំង​នៅ​ម្ដុំ​ផ្សារ​ធំ​ថ្មី ផ្លូវ​លេខ ៥៣ បើក​​ដំណើរការ​យូរ​ឆ្នាំ​មក​ហើយ ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ថត​រូប​ជា​ច្រើន។ ហាង​នេះ​ក៏​មាន​លក់ GoPro គ្រប់​ប្រភេទ​រួម​ទាំង Accessories ផង​ដែរ។

  • អាច​ទំនាក់​ទំនង​​លេខ​ទូរសព្ទ 070 28 54 10។

ចំពោះ​តម្លៃ​ GoPro ចុច​នៅ​ទី​នេះ

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម