កម្រឃើញណាស់! ឱក សុគន្ធកញ្ញា ស្លៀកពាក់បង្ហាញសម្រស់ដើមទ្រូង

  • 2018-08-21 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​ក្នុង​ថ្ងៃ​សម្ពោធ​​រោង​ភាព​យន្ត​​ Major Cineplex By Smart នៅ​ផ្សារ​ទំនើប​អ៊ីអន​២​ សែន​សុខ​កំពូល​តារា​ចម្រៀង​ ឱក សុគន្ធកញ្ញា ធ្វើ​ឲ្យ​មហា​ជន​ចាប់​អារម្មណ៍​យ៉ាង​​ទៅ​លើ​ការ​តុប​តែង​ខ្លួន​​របស់​នាង ​តែ​ម្ដង។

ក្នុង​ពិធី​សម្ពោធ​រោង​ភាព​យន្ត​ខាង​លើ ឱក សុគន្ធកញ្ញា បាន​ស្លៀក​ពាក់​រ៉ូប​ភ្លឺ​ភ្លែត​យ៉ាង​ស្រស់​ស្អាត​ តែ​សិច​ស៊ី​​បរិវេណ​ខាង​លើ ដោយ​បញ្ចេញ​សម្រស់​ដើម​ទ្រូង​យ៉ាង​ស្រស់​ស្អាត ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​សម្លឹង​​នាង​ ស្ទើរ​មិន​ប្រិច​ភ្នែក ព្រោះ​កម្រ​បាន​ឃើញ​​កំពូល​តារា​ចម្រៀង​​ហង្ស​មាស​រូប​នេះ​តុប​តែង​ខ្លួន​​សិច​ស៊ី​ដូច្នេះ។

យុវតី​​​​ម្នាក់​ឈ្មោះ រចនា ​ស្ថិត​ក្នុង​ចំណោម​ហ្វេន​ៗ​​​ជា​ច្រើន​នាក់​ដែល​​ស្រឡាញ់​ចូល​ចិត្ត​​ ឱក សុគន្ធកញ្ញា បាន​និយាយ​ថា ខ្លួន​កម្រ​ឃើញ​ម្ចាស់​បទ​"ចង់ទៅ ទៅៗ" ស្លៀក​ពាក់​រ៉ូប​​​បង្ហាញ​សម្រស់​ដើម​ទ្រូង​ដ៏​ស្រស់​ស្អាត​បែប​នេះ​ណាស់។ កន្លង​មក​ធ្លាប់​តែ​ឃើញ​​តុប​តែង​ខ្លួន​បិទ​បាំង​ល្វែង​លើ​ជិត​ៗ​។

“បង​កញ្ញា គាត់​​តុប​តែង​ខ្លួន​ថ្ងៃ​នេះ​ ប្លែក​ និង​ស្រស់​ស្អាត​ខ្លាំង​ណាស់​បង កម្រ​ឃើញ​គាត់​ស្លៀក​ពាក់​អ៊ីចឹង​ណាស់ ដល់​ពេល​ស្លៀក​អ៊ីចឹង​ទាំង​ខ្ញុំ និង​គេ​មួយ​ណា​ដែល​មិន​ថា​ចាប់​អារម្មណ៍​គាត់"។ រចនា​ បន្ថែម៕​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម
អត្ថបទថ្មី