Man City ប្រសិន​អ្នក​ចាំ​ទី​ដៃ​ទី​១ Ederson របួស​ ក្រុម​ប្រាកដ​ជា​ជួប​ទុក្ខ​ធំ

  • 2018-08-21 02:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ដៃ​ទី​ពីរ​របស់​ក្លឹប Manchester City កីឡាករ Claudio Bravo បាន​រង​របួស​សាច់ដុំ​​ពេល​ហ្វឹកហាត់​កាល​ពី​ម្សិលមិញ ធ្វើ​ឲ្យ​លោក  Pep Guardiola ព្រួយ​បារម្ភ​ជា​ខ្លាំង។

Bravo បាន​មាន​បញ្ហា​ពេល​ហាត់​នៅ​ទីលាន City Football Academ ហើយ​តាម​ការ​​សន្និដ្ឋាន​ដំបូង​បង្ហាញ​ថា​ គេ​អាច​សម្រាក​ដល់​ទៅ​៦​ខែ​ឯណោះ។ កីឡាករ​សញ្ជាតិ​ឈីលី​នឹង​​ហោះហើរ​ទៅ​កាន់​ទីក្រុង Barcelona នៅ​ដើម​សប្ដាហ៍​នេះ​ដើម្បី​ធ្វើ​តេស្ដ​​លើ​របួស។

របួស​នេះ​បាន​ចោទ​ជា​បញ្ហា​ឲ្យ Guardiola ឈឺ​ក្បាល​​ជា​ខ្លាំង ព្រោះ​​រដូវ​ក្ដៅ​នេះ Man City បាន​លក់​អ្នក​ចាំទី​​កម្រិត​ខ្ពស់​ៗ​អស់​ហើយ​​ដូច​ជា  Joe Hart និង Angus Gunn សល់​តែ​ Ederson, Bravo និង​អ្នក​ចាំ​ទី​វ័យ​​២០​ឆ្នាំ​ Daniel Grimshaw។​ ដោយ​សារ Bravo របួស​យូរ​បែប​នេះ City គ្រោង​ហៅ​អ្នក​ចាំទី​វ័យ​១៩​ដែល​ខ្ចី​ជើង​ទៅ​ក្រុម  NAC Breda ឲ្យ​ត្រលប់​មក​វិញ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ