វុត្ថា​ លាន់លីង​ ប្រដាល់​ផង លើក​ក្ដារ​កុង​ផ្លាកកេ​រផង មួយ​ខែៗ​សល់​ច្រើន​ដែរ​

  • 2018-08-21 03:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​ វុត្ថា​ លាន់លីញ​ ក្រៅ​តែ​ពី​អាជីព​ប្រដាល់​ គេ​មាន​របប​ជា​កម្មករ​លើក​ក្ដារ​កុង​ផ្លាកកេ​រនៅ​ក្បែរ​ស្ពាន​ជ្រោយចង្វា​ផងដែរ ហើយ​បើ​សរុប​ប្រាក់​ចំណូល​វិញ​ គឺ​សមរម្យ​មិន​លំបាក​នោះ​ទេ​ជា​មួយ​ប្រពន្ធ។​

វុត្ថា​ លាន់លីញ​(ខៀវ)

វុត្ថា​ លាន់លីញ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​សព្វ​ថ្ងៃ​នេះ​ចំពោះ​ជីវភាព​ក្រុម​គ្រួសារ​គឺ​សមរម្យ​ មិន​ជា​លំបាក​អ្វី​នោះ​ទេ​ ព្រោះ​អី​មាន​ប្រាក់​ចំណូល​គួរសម​ដែរ​ទាំង​ការងារ​ប្រដាល់​ និង​អាជីព​ជា​កម្មករ​លើក​ក្ដារ​កុង​ផ្លាកកេរ។​

វុត្ថា​ លាន់លីញ​(ខៀវ)

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​បន្ថែម​ថា​ ការងារ​ជា​កម្មករ​លើក​ក្ដារ​កុងផ្លាក​កេរ​នេះ​ គឺ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៧ព្រឹក​ រហូត​ដល់​ម៉ោង​ ២​រសៀល​ទើប​ចប់​ ចំណែក​ថ្លៃ​ពលកម្ម​វិញ​បាន​៥ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។​ រី​ឯ​ប្រដាល់​វិញ​ បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់​ TV5​ ម្នាក់​នេះ​អាច​ឡើង​បាន​២ដង​ដែរ​ក្នុង​មួយ​ខែ​ ហើយ​គិត​ជា​លុយ​ប្រហែល​៣០០​ដុល្លារ។ ​បន្ទាប់​ពី​ចំណាយ​ផ្សេង​ទៅ​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​សល់​ខ្ទង់​ ៣០០​ ទៅ​ ៤០០​ដុល្លារ ក្នុង​មួយ​ៗខែ។​

វុត្ថា​ លាន់លីញ​(ខៀវ)

វុត្ថា​ លាន់លីញ​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​អង្គរ​គុន​ខ្មែរ​ បច្ចុប្បន្ន​ជា​បេក្ខភាព​ម្នាក់​ដណ្ដើម​ពាន​រង្វាន់​ TV5​ លើ​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​គេ​ឈ្នះ​ពិន្ទុ​ តាំង​ តាក់​ បាន​ឡើង​ទៅ​វគ្គ​ជុំ​ទី៣​បន្ត​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី