ពិត​ជា​សោក​ស្តាយ​ ឈិត សេរី​វណ្ណថង​ អត់​បាន​ទៅ​ប្រឡង​បាក់ឌុប​ ព្រោះ​...

  • 2018-08-20 08:43:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ ឈិត​ សេរីវណ្ណថង​ ពិបាក​ចិត្ត​ ​មិន​បាន​ទៅ​ចូលរួម​ប្រឡង​បាក់ឌុប​ឆ្នាំនេះនោះ​ទេ​ ព្រោះ​មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។

កីឡាករ ឈិត សេរីវណ្ណថង

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឪពុក​ ឈិត​ សេរីវណ្ណថង​ ប្រាប់​ថា​ កូន​ប្រុស​របស់​លោក​មិន​បាន​ទៅ​ប្រឡង​បាក់ឌុប​នោះ​ឡើយ​ មូល​ហេតុ​ដោយ​សារ​ រូប​គេ​មិន​មាន​ទំនុក​ចិត្ត​ រវល់​តែ​ហ្វឹកហាត់​ប្រដាល់​ច្រើន​ ជា​ពិសេស​ត្រៀម​ការ​ប្រកួត​ខ្សែក្រវាត់​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ។​

កីឡាករ ឈិត សេរីវណ្ណថង

ឪពុក​ម្ចាស់​មេដាយ​ប្រាក់​កីឡា​ជាតិ​ខាង​លើ​នេះ​ ពិត​ជា​មាន​ការ​សោកស្ដាយ​ណាស់​ ដែល​កូន​​មិន​បាន​ទៅ​ប្រឡង​បែប​នេះ​ ប៉ុន្តែ​ឆ្នាំ​ក្រោយ​នេះ​ លោក​នឹង​ឲ្យ​កូន​រៀន​បន្ត​ទៀត។​ ចំណែក​ប្រដាល់​នៅ​តែ​ប្រកួត​ ប៉ុន្តែ​ជិន​ដល់​ប្រឡង​ ៥-៦ ​ខែ​ គឺ​ផ្អាក​ប្រដាល់​សិន​ឲ្យ​រៀន​ត្រៀម​វិញ​ម្ដង។​

មណ្ឌលប្រឡងរបស់ វណ្ណថង

កីឡាករ​ ឈិត​ សេរីវណ្ណថង​ ជា​ជើង​ឯក​រង​ខ្សែក្រវាត់​ខារ៉ាប៉ាវ​ ទម្ងន់​ ៥៧​គីឡូក្រាម​ បន្ទាប់​ពី​ចាញ់​ពិន្ទុ​ ឡុង​ ជិន​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​សីហា​ ប៉ុន្មាន​ថ្ងៃ​នេះ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ត្រូវ​ប្រឡង​នៅ​មណ្ឌល​សាកល​វិទ្យាល័យ​បាត់ដំបង​ បន្ទប់​លេខ៣៤៕​

អត្ថបទ៖ នួន ស៊ីណា​