ស្នៀត​វ៉ៃ​ឥដ្ឋ​តាន់​ ៤ដុំ​ របស់​កីឡាករ​ហាប់គីដូ​ ខ្លាំង​មិន​ធម្មតា​

  • 2018-08-20 06:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ខ្សែក្រវាត់​ខ្មៅ​ ៣ដាន់​ របស់​ហាប់គីដូ​ ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​ បន្ទាប់​ពី​សម្ដែង​វ៉ៃ​ឥដ្ឋ​តាន់​រហូត​ដល់​ទៅ​៤ដុំ​ និង​មាន​ស្នៀត​ពិសេស​ៗ​ច្រើន​ទៀត​ នា​កម្មវិធី​សិក្ខាសាលា​បង្ហាញ​ក្បាច់​មួយ​ចំនួន​ដែល​រូប​គេ​ធ្លាប់​រៀន​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។​

កីឡាករ​ ជា​ វ៉ាន់សាន្ត​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ចូល​ហ្វឹកហាត់​កីឡា​ហាប់គីដូ​ នេះ​តាំង​ពី​ឆ្នាំ​២០០៥​ មក​ម្ល៉េះ​ និង​បាន​បន្ត​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​កូរ៉េ​ខាងត្បូង​ទៀត​ បន្ទាប់​ពី​ខ្លួន​ជាប់​ជា​ពលករ​នៅ​ទីនោះ​រហូត​បាន​ខ្សែក្រវាត់​ខ្មៅ​៣ដាន់។​ ចំពោះ​ការ​ហ្វឹកហាត់​នៅ​ទី​នោះ​ បុរស​វ័យ​៣៥​ឆ្នាំ​ខាង​លើ​ ប្រាប់​ថា​មិន​សូវ​ជា​លំបាក​ដូច​នៅ​កម្ពុជា​ឡើយ​ ព្រោះ​អី​មាន​គេ​មាន​កន្លែង​ហ្វឹកហាត់​ត្រឹមត្រូវ​ មាន​សម្ភារ​គ្រប់គ្រាន់។​ ចំណែក​ក្បាច់​ស្នៀត​វិញ​គឺ​មាន​ការ​រីកចម្រើន​ជាង​កម្ពុជា។​

ពលករ​ផ្នែក​ឧស្សាហកម្ម​រូប​នេះ​បន្ថែម​ថា​ ចំពោះ​ស្នៀត​វ៉ៃ​បំបែក​ឥដ្ឋ​នេះ​ គឺ​ខ្លួន​មាន​ឌុង​តាំង​ពី​មុន​ហ្វឹកហាត់​មក​ម្ល៉េះ​ ដោយសារ​ដៃ​ស្ដាំ​របស់​ខ្លួន​មាន​ទម្ងន់​ផង​ រួម​ផ្សំ​និង​ការ​ព្យាយាម​ហ្វឹកហាត់​កម្លាំង​ដៃ​ទៀត​នោះ​ ទើប​ធ្វើ​ឲ្យ​ខ្លួន​អាច​វ៉ៃ​បំបែក​បាន​ស្រួល​បែប​នេះ។​

បញ្ជាក់​ផង​ដែរ​ថា​ កម្ម​សិក្ខាសាលា​បង្ហាញ​ស្នៀត​ពិសេសៗ​របស់​កីឡា​ហាប់គីដូ​ នេះ​បាន​ចូលរួម​សម្ដែង​ពី​កីឡាករ​៤រូប ​ដែល​បាន​សិក្សា​ផ្ទាល់​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ រួម​និង​កីឡាករ​ដែល​កំពុង​ហ្វឹកហាត់​ក្នុង​ស្រុក​ផង​ដែរ។​ កម្មវិធី​ខាង​លើ​នេះ​ក៏​បាន​ការ​ផ្ដល់​កិត្តិយស​ពី​ឯកឧត្ដម​ ម៉ក់​ សំអុល​ ប្រធាន​សហព័ន្ធ​ផ្ទាល់​ និង​ឯកឧត្ដម​ ជា​ ប៊ុនហេង​ ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​