២០ ០០០ដុល្លារ​ ជួយក្មេងដាច់ស្រយាល តាមរយៈមូលនិធិក្រុមហ៊ុនធំ ២

  • 2018-08-21 04:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន RMA Cambodia ដែល​ជា​តំណាង​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូ​វ​រ​ថយ​ន្ត Ford ប្រចាំ​ប្រទេស​កម្ពុជា​បាន​ផ្តល់​មូលនិ​ធិ​ ដែល​មាន​ទឹកប្រាក់​ចំ​នួន​ ២០ ០០០​ដុល្លា​រដល់​សមា​គម​អតីត​និស្សិត​កម្ពុជា​-​អេ អា​យ ធី AITAACC (AIT-Alumni Association Cambodia Chapter)។

ការ​ផ្តល់​នេះ​គឺ ដើម្បី​អនុវត្ត​គ​ម្រោង​ចូលរួម​ ចំណែក​ជួយ​ស​ង្គ​ម​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី មូល​និធិ​អភិរក្ស និង​ការពារ​បរិស្ថាន​ជា​សកល​របស់​ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme)។ គោលដៅ​នៃ​ការអនុវត្ត​ន៍គ​ម្រោង​នេះទៀតសោត គឺ​សាងសង់​សាលាមតេយ្យសហគមន៍ចំ​នួន​២​អគារ ​ដែល​មាន​ទឹកស្អាត​ប្រើប្រាស់​ និង​មាន​អ​នា​ម័​យ​ល្អ​ ដែល​ជាត​ម្រូ​វ​ការចាំបាច់​សម្រាប់​ក្មេងៗ​នៅតាម​ជន​បទ​។​

AITAACC គឺជា​អង្គការ​មិន​យកប្រាក់​ចំណេញ​មួយ​ ដែល​រួម​ចំ​ណែ​ក​ដល់​ការស្តារ​ឡើង​វិ​ញ​ និង​ការ​អភិ​វ​ឌ្ឍ​តំ​បន់​ ដែល​មិនទាន់​អភិ​វ​ឌ្ឍ​ន៍​មួយ​ចំ​នួន​នៅ​កម្ពុជា ដោយ​ធ្វើការ​ដោះស្រាយ​បញ្ហា​ ដែល​កំ​ពុង​ប្រ​ឈម ដូចជា​ផ្នែក​សុខភាព ហេ​ដ្ឋា​រចនាសម្ព័​ន្ធ និង​ការ​អប់​រំ​ជាដើម​។​

សកម្មភាព​បុគ្គលិក​សមា​គម AITAACC ចុះ​វាយ​តម្លៃ​អំ​ពី​តម្រូវការ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​សហ​គមន៍​

លោក សេង ហុង អនុប្រធាន​សមា​គម និង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ច​សហប្រតិបត្តិការ និង ការងារ​ស​ង្គ​ម​របស់​សមា​គម AITAACC បាន​ឱ្យដឹងថា៖ "ប្រសិនបើ​ចង់​ឲ្យ​សហគមន៍​មួយ​មាន​ការ​រីក​ចម្រើន ការ​ព​ង្រឹ​ង​គុណភា​ពការ​អប់​រំ​គឺជា​កត្តា​ចំ​បង​បំ​ផុត​។ ខ្ញុំ​សប្បាយ​ចិត្តណាស់ ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Ford និង​ RMA Cambodia ដើម្បី​អនុវត្ត​គ​ម្រោង​ចូលរួម​ចំណែកជួយ​ស​ង្គ​ម​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី មូល​និធិ​អភិរក្ស និង​ការពារ​បរិស្ថាន​ជា​សកល​របស់​ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme)"។

លោក សេង ហុង

​លោក មី​លី ហ្គុ​ដ​មែន ប្រធាន​គ្រប់​គ្រង​ផ្នែក​ទីផ្សារ​រ​ថយ​ន្ត​Ford នៃ​ក្រុមហ៊ុន RMA Cambodia បាន​មាន​ប្រសាសន៍ថា៖ "ការចូលរួម​ចំណែក​ជាមួយ​សហ​គមន៍ ដែល​យើង​កំពុង​រស់នៅ និង​ធ្វើការ​ជាមួយ គឺជា​កា​តព្វកិច្ចដ៏​ចាំបាច់ និង​មាន​សារៈ​សំខាន់បំផុត​សម្រាប់​ក្រុមហ៊ុន Ford និង​ RMA Cambodia។ ម្យ៉ាង​ទៀត​យើង​ពិតជា​មាន​មោ​ទន​ភាព​ ដែល​បាន​ចូលរួម​ចំ​ណែ​ក​ជាមួយ​សមា​គម​អតីត​និ​ស្សិត​កម្ពុជា​-​អេ អា​យ ធី ក្នុង​កិច្ច​ខិត​ខំប្រឹងប្រែង​ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​រយៈពេល​វែង​ដល់​ប្រជា​ជន​កម្ពុជា​"។​

លោក មី​លី ហ្គុ​ដ​មែន

​កាលពី​ឆ្នាំ ២០១៧ ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន RMA Cambodia បាន​បញ្ចប់​នូ​វ​គ​ម្រោង​សាងសង់​អណ្ដូង​ទឹកស្អាត​នៅ​ខេត្ត​កំ​ពង់​ស្ពឺ និង​ខេត្ត​ត្បូង​ឃ្មុំ​ ដែល​អាច​ផ្គត់​ផ្គង់​ទឹកស្អាត​ដល់​ប្រជា​ជន​ដែល​រស់នៅ​ក្នុង​តំ​បន់​ជាង ១២០០នាក់​៕ ​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម
អត្ថបទថ្មី