ឆ្កឹះឆ្កៀល​ Galaxy Note 9 ឃើញ​​ចន្លោះ​ប្រហោង​ចម្លែក​មួយ

  • 2018-08-21 07:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 9 មិន​អាច​គេច​ផុត​ពី​ការ​ធ្វើ​ទុក​ទោម្នេញ​របស់​​ម្ចាស់​គណនី​ YouTube ឈ្មោះ​ JerryRigEverything នោះ​ទេ។ ក្រោម​ថ្វី​ដៃ​របស់​ YouTuber ល្បី​រូប​នេះ Note 9 ត្រូវ​ឆ្លង​កាត់​ការ​យក​​ឧបករណ៍​ស្រួច​ឆូត​អេក្រង់, យក​កាំបិត​កោស​តួ​ខ្លួន, យក​ភ្លើង​ដុត​អេក្រង់​ និង​ប្រើ​កម្លាំង​កាច់​បំបាក់។

ស្មាតហ្វូន​កូន​កាត់​ Tablet ជំនាន់​ចុង​ក្រោយ​របស់​ Samsung អាច​ឆ្លង​កាត់​ ​ដំណាក់​កាល​ខាង​លើ​បាន​ដោយ​ខ្លួន​ភ័យ​ព្រួយ​នោះ​ទេ។ ប៉ុន្តែ​ពេល​​សាក​ល្បង​យក​កាំបិត​ឆ្កឹះ​ប៊ូតុង​ គេ​​ភ្ញាក់ផ្អើល​ខ្លាំង​ពេល​ឃើញ​ប៊ូតុង​របស់​ Note 9 ជ្រុះ​ចេញ​មក​ក្រៅ។

យ៉ាងណាក្ដី​ប៊ូតុង​ដែល​ជ្រុះ​ចេញ អាច​ញាត់​ចូល​កន្លែង​ដើម​វិញ និង​ចុច​បញ្ជា​បាន​ធម្មតា។ គេ​ចាត់​ទុក​ថា​នេះ​ជា​ចន្លោះ​ប្រហោង​មួយ​ទាក់ទង​នឹង​ការ​ផលិត​របស់​ Samsung ប៉ុន្តែ​មិន​មែន​ជា​រឿង​ធំ​ដុំ​នោះ​ទេ។

YouTuber ខាង​លើ​ក៏​បាន​សាក​ល្បង​កាច់​បំបាក់​ប៊ិច​ S-Pen ដើម្បី​មើល​គ្រឿង​ក្នុង​របស់​វា​ ដោយ​ប្រទះ​ឃើញ​នូវ​ឈីប​សំខាន់ៗ​ដែល​ជា​ខួរ​ក្បាល​របស់​ប៊ិច​មួយ​នេះ៕​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង