ត្បិតជាតារាទាន់សម័យ តែ គង់ ចាន់ស្រីមុំ និងស្វាមី ជឿលើជោគជតារាសីដល់ម្លឹង
- 2018-08-22 03:25:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្បិតជាតារាទាន់សម័យ តែ គង់ ចាន់ស្រីមុំ និងស្វាមី ជឿលើជោគជតារាសីដល់ម្លឹង
ចន្លោះមិនឃើញ
អ្នកមា្តយហាយសូ គង់ ចាន់ស្រីមុំ និង លោក គឹម សីហា ជាគូស្រករដែលមានស្ទីលថ្មីៗ និងប្លែករហូតតែម្តងពិសេសតាំងពីអ្នកនាងចាប់ផ្តើមពពោះកូនស្រីដំបូង រហូតមកដល់សម្រាលរួចជាក់ស្តែងបើយើងសង្កេតពីសំបកខាងក្រៅរបស់ក្រុមគ្រួសាររបស់អ្នកម្តាយហាយសូ ប្រាកដច្បាសណាស់ពិតជាមិនគួរឲ្យជឿទាក់ទងទៅនឹងការជឿទៅលើជំនឿបុរាណខ្មែរនិងហ៊ុងស៊ុយបែបបុរាណទាល់តែសោះព្រោះគ្រួសារអ្នកម្តាយហាយសូជាមនុស្សទាន់សម័យ។
ជាក់ស្តែងអាចបញ្ចាក់បានយ៉ាងលំអិតថាក្រុមគ្រួសាររបស់អ្នកម្តាយហាយសូរូបនេះពិតជាមិនធម្មតានោះទេ ទាក់ទងទៅនឹងជំនឿនឹងជោគវាសនានៃការរស់នៅរបស់ខ្លួនព្រោះមានហ្វេនៗជាច្រើនដែលដឹងថាសូម្បីតែ ឈ្មោះគឹម សីហ៍មរកត អ្នកម្តាយហាយសូរូបនេះក៏មានការគុណគូសុំនិងថ្វាយព្រះនាមដោយសម្តេចសង្ឃមួយអង្គព្រះនាមបួរ គ្រីដល់កូនស្រីរបស់អ្នកម្តាយហាយសូរូបនេះ អ្វីដែលពិសេសគួរកត់សំគាល់ទៅទៀតគឹ ថ្ងៃខែម៉ោងកើតរបស់ព្រះនាងតូចក៏ដូច្នេះដែរចំថ្ងៃទី៧ ខែ៧ ឆ្នាំ២០១៨ម៉ោង ៧:៣៧នាទី។
ព្រោះអ្នកម្តាយហាយសូ និងស្វាមីជឿលើរឿងនេះខ្លាំងណាស់តាំងពីថ្ងៃចូលរោង ជ័យនិងជោគរាសីរបស់ទេពធីតាតូចរបស់នាង ទើបជាង១ខែប៉ុណ្ណោះ កូនស្រី អ្នកម្តាយហាយសូទើបតែនាំសំណាងជូនម្ដាយឪពុកផ្ទួនៗតែម្ដង។ ក្នុងនោះនាងតូច គឹម សីហ៍មរកត ហៅម៉ូម៉ូ បានទទួលថតស្ប៉តម្សៅទឹកដោះគោឲ្យក្រុមហ៊ុន១ បានថ្លៃខ្លួន១ម៉ឺន ហើយម្សិលមិញម្ដាយឪពុករកប្រាក់បានជាង៣ម៉ឺនដុល្លារថែមពីបើកសម្ពោធសាខាទី៧ លក់ franchise ឲ្យគេ មិនប៉ុន្មានថ្ងៃផងអាចបញ្ជាក់ថាបើមិនជឿក៏មិនគួរររំលងដែរ។
បន្ថែមលើសនេះអ្នកម្តាយហាយសូល្បីខាងធ្វើជំនួញនេះលើកឡើងថា តាំងពីកូននាងមកចាប់កំណើតក្នុងផ្ទៃ កូនស្រីសំណព្វមួយនេះហាក់ដូចជានាំសំណាងឲ្យគ្រួសារជាបន្តបន្ទាប់ មកឲ្យក្រុមគ្រួសារគ្រប់គ្នាហើយនាងពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះជាអ្វីដែលនាងប៉ងប្រាថ្នាសុំពរពីសម្តេចសង្ឃ បួរគ្រីចំពោះកូនស្រី ពិសេសនាងបាននាំសំណព្វចិត្តទៅថ្វាយការអរគុណនិងបង្ហោះពាក្យពេចន៍ថា"ថ្ងៃនេះថ្ងៃសិល យើងខ្ញុំទាំងពីរ សូមក្រាបថ្វាយបង្គំ នឹងក្រាបអរគុណ ដល់សម្តេចសង្ឃ បួរ គ្រី ដែលបានប្រទានឈ្មោះដល់បុត្រី គឹម សីហ៍មរកត និងសូមជូនពរដល់ព្រះអង្គអោយមានសុខភាពល្អរឹងមាំ? “សូមអនុមោទនាថ្ងៃឧបោសថសីល"តាមពិតអីចឹងសោះបានកូនស្រីរបស់អតីតតារាទាំង២ទទួលលាភផ្ទួនៗ៕ ជាសម្តីដែលតារារូបនេះបានបញ្ចាក់ខាងលើ
ចង់ដឹងថាការពិតឫយ៉ាងណាទស្សនារូបភាពខាងក្រោម៖
រូបភាពយកពី FB Page & IG៖ អ្នកនាង គង់ ចាន់ស្រីមុំ