ក្រសួងអះអាងថា រាជធានីភ្នំពេញមិនអាចរងគ្រោះទឹកជំនន់ ព្រោះលក្ខខណ្ឌ២យ៉ាង
- 2018-08-22 07:25:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងអះអាងថា រាជធានីភ្នំពេញមិនអាចរងគ្រោះទឹកជំនន់ ព្រោះលក្ខខណ្ឌ២យ៉ាង
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា រាជធានីភ្នំពេញ មិនអាចទទួលរងការគំរាមកំហែងដោយទឹកជំនន់បានឡើយ ថែមទាំងមានសុវត្ថិភាព ដោយសារមានទំនប់ការពារទឹកជំនន់ដ៏រឹងមាំព័ទ្ឋជុំវិញទីក្រុង និងមានស្ថានីយ៍បូមទឹកចំនួន ១៣ កន្លែងដែលភាគច្រើនជាស្ថានីយ៍ថ្មីមានសមត្ថភាពបូមទឹកកើនជាងមុន ៣ដង។
យ៉ាងណាក្ដី ក្រសួងក៏បានគូសបញ្ជាក់ថា តំបន់ខ្លះនៃភូមិសាស្ត្ររាជធានីភ្នំពេញមានទឹកជន់ ដោយហេតុថាប្រឈមនឹងទឹកជំនន់ ៣ប្រភេទ គឺជំនន់ដោយទឹកភ្លៀង ជំនន់ដោយទឹកទន្លេ និងជំនន់ដោយទឹកស្ទឹងព្រែកត្នោត ព្រោះតែតំបន់នោះមានស្ថានភាពដីទាបជាងនីវ៉ូទឹកទន្លេ៕ គួរបន្ថែមដែរថា គិតពីវេលាម៉ោង ៧:០០ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ កម្ពស់ទឹកទន្លេចតុមុខបាន ឡើងដល់កម្ពស់នីវ៉ូ +៩,៧០ម៉ែត្រ ស្រកនៅសល់ ០,៨០ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្នគឺ +១០,៥០ម៉ែត្រ ៕