ទឹកភ្នែក​សស្រាក់! បងប្អូនកូរ៉េត្រូវបែកគ្នាវិញ ក្រោយជួបត្រឹមរយៈពេលខ្លី (មានវីដេអូ)

  • 2018-08-23 02:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រង់​ចាំ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​ដើម្បី​ជួបជុំ​ជាមួយ​សាច់​ញាតិ និង​ក្រុម​គ្រួសារ​ដែល​បែកបាក់​ក្នុង​សង្គ្រាម បងប្អូន​កូរ៉េ​ត្រូវ​លា​គ្នា​វិញ​ជាមួយ​ទឹក​ភ្នែក​ហូរ​ឥត​ឈប់​កាល​ពី​ថ្ងៃ ពុធ។

ប្រជាជន​កូរ៉េ​ខាង​ត្បូង​មួយ​ក្រុម​ដែល​ភាគ​ច្រើន​មាន​វ័យ​ចំណាស់​ទៅ​ហើយ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លង​ចូល​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​ដែល​បាន​បែក​បាក់​គ្នា​អំឡុង​សង្គ្រាម​កូរ៉េ​កាល​ពី ៦៨​ឆ្នាំ​មុន។ ពួកគេ​បាន​យំ​ខ្សឹកខ្សួល និង​បក់​ដៃ​លា​គ្នា​ទៅ​កាន់​សាច់ញាតិ​ដែល​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង មុន​ពេល​ចេញ​ដំណើរ​ទៅ​កាន់​កូរ៉េខាងត្បូង​វិញ។ ខណៈ​ពេល​ដែល​ឡាន​ក្រុង​ចេញ​ដំណើរ គេ​ឃើញ​សាច់ញាតិ​កូរ៉េខាងជើង​ខ្លះ​យំ​រត់​តាម​ទាំង​មិន​អស់​អាល័យ​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ថា ប្រជាជន​កូរ៉េ​ខាង​ត្បូង​ចំនួន ៨៩ គ្រួសារ​បាន​ចូល​រូម​ព្រឹត្តិការណ៍​ជួបជុំ​គ្រួសារ​វិញ​រយៈ​ពេល ៣​ថ្ងៃ​នៅ​រមណីយដ្ឋាន Mount Kumgang ក្នុង​ប្រទេស​កូរ៉េខាងជើង​ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​កាកបាទ​ក្រហម៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី