រកឃើញរូងរត់ពន្ធគ្រឿងញៀនពីអាមេរិកទៅម៉ិកស៊ីកូ តម្លៃរាប់លានដុល្លារ (មានវីដេអូ)

  • 2018-08-24 02:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ទីក្រុង San Luis រដ្ឋ Arizona បាន​រក​ឃើញ​រូង​ក្រោម​ដី​មួយ​ប្រវែង​ជិត ២០០ ម៉ែត្រ​នៅ​ក្រោម​ហាង KFC ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​រត់​ពន្ធ​គ្រឿង​ញៀន​។

អាជ្ញាធរ​ឲ្យ​ដឹង​ថា ពួក​គេ​តែង​ឃើញ​បុរស​ម្នាក់​កាន់​ហិប​ឧបករណ៍​ចេញ​ចូល​ហាង KFC នេះ​រហូត​ដល់​មាន​ការ​សង្ស័យ។ នៅ​ពេល​ឆែក​ឡាន​បុរស​រូប​នេះ ពួកគេ​បាន​រក​ឃើញ​គ្រឿង​ញៀន​ចំនួន ២៣៩​កញ្ចប់​ដែល​មាន​កូកាអ៊ីន​ជាង ៦​គីឡូក្រាម, ហេរ៉ូអ៊ីន ១៣​គីឡូក្រាម និង​គ្រឿង​ញៀន​ជា​ច្រើន​ប្រភេទ​ទៀត។ យោង​តាម​ការ​វាយ​តម្លៃ​របស់​ភ្នាក់​ងារ​ពិសេស​ឲ្យ​ដឹង​ថា គ្រឿង​ញៀន​ទាំង​នេះ​មាន​តម្លៃ​រហូត​ជាង ១​លាន​ដុល្លារ។

តាម​រយៈ​ការ​ឆែកឆេរ​ក្នុង​ហាង​នេះ ប៉ូលិស​បាន​រក​ឃើញ​រូង​មួយ​ដែល​មាន​ជម្រៅ ៦ម៉ែត្រ និង​ប្រវែង​ជិត ២០០​ម៉ែត្រ​ឆ្លង​កាត់​ព្រំ​ដែន​រហូត​ទៅ​ដល់​បន្ទប់​គេង​នៃ​ផ្ទះ​មួយ​ក្នុង​ទីក្រុង San Luis Rio Colorado ប្រទេស​ម៉ិកស៊ីកូ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពេល​កើត​ហេតុ​បុរស​ខាង​លើ ត្រូវ​បាន​ចាប់​ខ្លួន​និង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ដោយ​មាន​ចេតនា​ចែកចាយ​គ្រឿងញៀន៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី