ជម្រើសជាតិកម្ពុជា នឹងមានឯកសណ្ឋានថ្មីប្រើក្នុងពេលឆាប់ៗនេះ
- 2018-08-24 02:26:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសជាតិកម្ពុជា នឹងមានឯកសណ្ឋានថ្មីប្រើក្នុងពេលឆាប់ៗនេះ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះរូបភាពមួយសន្លឹក ដោយបញ្ជាក់ថានេះជាឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ប្រើក្នុងឆ្នាំ២០១៨នេះ។
ការបង្ហោះនេះគឺមានន័យថា ក្រុមជម្រើសជាតិអាចនឹងប្រើឯកសណ្ឋានថ្មីសម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខ និងពានរង្វាន់ Suzuki Cup 2018 ខាងមុខនេះ។ រូបមួយសន្លឹកនេះ អាចឱ្យគេដឹងថាឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិ នឹងប្រើពណ៌ខៀវដដែល ប៉ុន្តែលាយក្រឡាត្រីកោណខ្មៅ។
សូមបញ្ជាក់ថាក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រមូលផ្ដុំនៅថ្ងៃទី៣ខែក្រោយនេះ ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨៕