Tottenham Hotspur គ្រោងលក់កីឡាករម្នាក់ ក្នុងរដូវក្ដៅនេះ
- 2018-08-24 03:14:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tottenham Hotspur គ្រោងលក់កីឡាករម្នាក់ ក្នុងរដូវក្ដៅនេះ
ចន្លោះមិនឃើញ
Mauricio Pochettino ដែលជាអ្នកចាត់ការក្លឹប Spurs នឹងត្រៀមលក់ខ្សែការពារឆ្វេងសញ្ជាតិអង់គ្លេស Danny Rose នៅសប្ដាហ៍ក្រោយ មុនពេលទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុបបិទនៅថ្ងៃទី ៣១ ខែ សីហានេះ។
Paris Saint-Germain និង Schalke ជាក្លឹបពីរដែលកំពុងចាប់អារម្មណ៍កីឡាករវ័យ២៨ឆ្នាំ ហើយនឹងអាចផ្ទេរ ព្រោះពេលនេះ Spurs បើកភ្លើងខៀវហើយ។ Rose ធ្លាប់ត្រូវបានគេទទួលស្គាល់ថាជាខ្សែការពារឆ្វេងល្អម្នាក់នៅតំបន់អឺរ៉ុប អំឡុងពេលរដូវកាល២០១៥-១៦។
ប៉ុន្តែទំនាក់ទំនងរបស់ Rose ជាមួយលោក Pochettino និង Spurs កាន់តែអាក្រក់ បន្ទាប់ពីគេបានរិះគន់លើប្រាក់ឈ្នួលនិងការវិនិយោគលើកីឡាកររបស់ក្លឹប។ កាលពីរដូវកាលមុនគេលេងបានតែ១០ប្រកួតប៉ុណ្ណោះនៅ Premier League ដោយ Ben Davies ជាអ្នករ៉ាប់រងតំបន់ការពារឆ្វេងជំនួស។ សម្រាប់រដូវកាលថ្មីនេះ Spurs មិនបានទិញចូលកីឡាករថ្មីទេ។ ហើយប្រសិន Rose ចេញមែន នោះគឺជាការលក់ចេញកីឡាករទី១ក្នុងរដូវក្ដៅនេះរបស់ក្លឹបរហស្សនាមមាន់ខ្នាយមាស៕