​Sony ចេញ​លក់​ឆ្កែ​យន្ត​ តម្លៃ​ជិត​ ៣ ពាន់​ដុល្លារ​

  • 2018-08-24 07:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony បាន​ប្រកាស​​ថា​នឹង​បញ្ចេញ​លក់​ឆ្កែ​យន្ត​ឈ្មោះ​​ Aibo ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ក្នុង​ខែ​កញ្ញា​ខាង​មុខ​ ជា​មួយ​តម្លៃ​ ២ ៨៩៩ ដុល្លារ។

​​​​​​​​​ឆ្កែ​យន្ត​ដែល​​គ្រោង​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក​មាន​ចំណុច​ពិសេស​មិន​ខុស​ពី​ឆ្កែ​យន្ត​ដែល​បង្ហាញ​ចេញ​ក្នុង​កម្មវិធី​ CES ​ប៉ុន្មាន​នោះ​ទេ។ Aibo មាន​បំពាក់​ដោយ​ Sensor និង​កាមេរ៉ា​ជា​ច្រើន​។

កាមេរ៉ា​លើ​ខ្នង​របស់​ឆ្កែ​យន្ត​នេះ​​ អាច​ជួយ​នាំ​ផ្លូវ​វា​ទៅ​កាន់​កន្លែង​សាក​ភ្លើង ហើយ​កាមេរ៉ា​​នៅ​លើ​ច្រមុះ​​ជួយ​វា​ស្វែង​រក​ឆ្អឹង (Aibone) និង​អាច​ចំណាំ​​សមាជិក​ក្នុង​គ្រួសារ​​នៃ​ម្ចាស់​ តាម​រយៈ​បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ។ ឆ្កែ​នេះ​ក៏​អាច​ឆ្លើយ​តប​នឹង​ការ​បញ្ជា​ដោយ​សំឡេង​បាន​ទៀត​ផង៕

​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង